leftcenterrightdel
លោក Tran Duc Phan អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា ប្រធានក្រុមកីឡាករវៀតណាមទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣០ បានគ្រវីទង់ជាតិវៀតណាមក្នុងពិធី (រូបថត៖ vnanet.vn)

 

លោក Tran Duc Phan អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា ប្រធានក្រុមកីឡាករវៀតណាម បានឲ្យដឹងថា ក្រុមកីឡាករវៀតណាមទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី ៣០ មានកីឡាករ កីឡាការិនីចំនួន ៨៥៦ នាក់។

leftcenterrightdel
លោក Nguyen Ngoc Thien រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ថ្លែងក្នុងពិធី  (រូបថត៖ vnanet.vn)
leftcenterrightdel
ទិដ្ឋភាពទូទៅនៃពិធីចេញដំណើរ (រូបថត៖ vnanet.vn)

 

ថ្លែងក្នុងពិធី លោក Nguyen Ngoc Thien បានលើកសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក កីឡាករ កីឡាការិនី និងសមាជិករបស់ក្រុមកីឡាករវៀតណាមក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ។ លោករដ្ឋមន្រ្តីបានលើកច្បាស់​ថា  ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍គឺជាព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏សំខាន់មួយដែលរួមចំណែកជំរុញទំនាក់ទំនងល្អ សាមគ្គីភាព មិត្តភាពនិងការយោគយល់គ្នាទៅវិញទៅមករវាងបណ្ដាប្រទេសក្នុងសហគមន៍អាស៊ាន ព្រមទាំងជាឱកាសសម្រាប់កីឡាករ កីឡាការិនី បង្ហាញពីទេពកោសល្យនិងបង្កើតសមិទ្ធិផលកីឡារបស់ពួកគេផងដែរ៕

បកប្រែដោយ​ Pham Diep