leftcenterrightdel
ទង់ជាតិវៀតណាមនៅពិធីបង្ហូតទង់ប្រតិភូកីឡាចូលរួមព្រឹត្តិការណ៍អាស៊ាន Para Games លើកទី ១២

ព្រឹត្តិការណ៍នេះជាពិធីបង្ហាញវត្តមានផ្លូវការរបស់ប្រតិភូកីឡាតំណាងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ ចូលរួមក្នុងព្រឹត្តិការណ៍ ASEAN PARA Games។ គណៈប្រតិភូកីឡាជនពិការវៀតណាមដឹកនាំដោយលោក Nguyen Hong Minh អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា និងតំណាងអត្តពលិកមកពីគ្រប់វិញ្ញាសាបានចូលរួមពិធីនេះ។

ព្រឹត្តិការណ៍ ASEAN Para Games ១២ បានធ្វើឡើងនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ដោយមានការចូលរួមពីមនុស្សប្រមាណ ២,៦០០នាក់ ក្នុងនោះ មានអត្តពលិកចំនួន ១,៤០០នាក់ មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១។ អត្តពលិកចូលរួមប្រកួតក្នុងវិញ្ញាសាមួយចំនួន ក្នុងនោះមាន៖ អត្តពលកម្ម វាយសី   boccia អុក បាល់ទាត់ ៥ នាក់  បាល់ទាត់ ៧ នាក់ យូដូ លើកទម្ងន់ ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាល់បោះរទេះរុញ និង E-Sports ផងដែរ៕

តាម vovworld.vn