ក្នុងជំនួបនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋ និងថ្នាក់ដឹកនាំ បានប្រគល់គ្រឿងឥស្សរិយសពលកម្មថ្នាក់ទី២ ជូនកីឡាការិនី Nguyen Thi Oanh និងប្រគល់គ្រឿងឥស្សរិយសពលកម្មថ្នាក់ទី៣ ជូនអត្តពលិកដចំនួន ៣៧ នាក់នៃក្រុមកីឡាដែលសម្រេចបានសមិទ្ធផលល្អក្នុងការប្រកួត។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋ អបអរសាទរក្រុមកីឡាវៀតណាមដែលចូលរួមការប្រកួតស៊ីហ្គេមលើកទី៣២ (រូបថត៖ vnanet.vn) 

ដោយសម្តែងនូវសេចក្តីរីករាយនៅពេលជួបជាមួយគ្រូបង្វឹក និងអត្តពលិកឆ្នើមនៃក្រុមកីឡាវៀតណាមដែលចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ លោក Vo Van Thuong ប្រធានរដ្ឋ បានចាត់ទុកថា តាមរយៈការប្រកួតកីឡាស៊ីហ្គេមនេះ ក្រុមកីឡាវៀតណាមបានបង្ហាញពីស្មារតីរបស់វៀតណាមក្នុងការប្រកួតប្រជែងប្រកបដោយភាពថ្លៃថ្នូរ សាមគ្គីភាព និងសម្រេចបានស្នាដៃដ៏អស្ចារ្យ បន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗនៅក្នុងដួងចិត្តរបស់មិត្តអន្តរជាតិ។

លោកប្រធានរដ្ឋបានបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាកលើវិស័យកីឡារបស់ប្រទេសជាតិ  ហើយផ្តល់លក្ខខណ្ឌអំណោយផលបំផុតសម្រាប់អត្តពលិកក្នុងការហ្វឹកហាត់ ការប្រកួត និងលើកកម្ពស់ស្នាដៃ។ លោកប្រធានរដ្ឋបានមានស្នើឲ្យស្ថាប័នគ្រប់លំដាប់ថ្នាក់ និងក្រសួងគ្រប់វិស័យ ជាពិសេស ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ យកចិត្តទុកដាក់ ដល់ប្រភេទកីឡាដែលគឺជាប្រៀបខ្លាំងរបស់វៀតណាម ហើយជាពិសេសគឺត្រូវផ្តោតការយកចិត្តទុកដាក់លើការហ្វឹកហាត់ ដណ្ដុះបណ្ដាល និងស្វែងរកគ្រូបង្វឹក និងអត្តពលិកជំនាន់ក្រោយ ដើម្បីរក្សា និងលើកកម្ពស់ស្នាដៃ។

លោកប្រធានរដ្ឋរំពឹងថា គ្រូបង្វឹក កីឡាករ កីឡាការិនីនៃក្រុមកីឡាវៀតណាម នឹងខិតខំ ហ្វឹកហាត់ ដើម្បីយកឈ្នះស្នាដៃថ្មីក្នុងអាជីព នាំមកនូវភាពរុងរឿងសម្រាប់ខ្លួន ក្រុមគ្រួសារ និងប្រទេសជាតិ៕

បកប្រែដោយ Thuy Anh