leftcenterrightdel
កីឡាករ Dinh Anh Hoang និងកីឡាការិនី Tran Mai Ngoc គឺជាអ្នកដែលបាននាំយកមេដាយមាសដំបូងចំពោះកីឡាវាយកូនឃ្លីលើតុឲ្យប្រទេសវៀតណាមក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ (រូបថត៖ vov.vn)

គិតត្រឹមម៉ោង ៩ យប់ ថ្ងៃទី១៤ ខែឧសភា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA Games 32) ដែលធ្វើឡើងនៅកម្ពុជា ក្រុមកីឡាវៀតណាមដណ្តើម បានមេដាយមាសចំនួន ២០ បន្ថែមទៀតក្នុងមួយថ្ងៃ ដែលនាំឱ្យចំនួនមេដាយមាសសរុបរបស់ក្រុម​កីឡា​វៀតណាមកើនឡើងដល់ចំនួន ១០៧ គ្រឿង បន្តឈរលេខ ១ លើតារាងមេដាយស៊ីហ្គេម លើកទី៣២។  ក្រុមកីឡាថៃឈរលេខ ២ ដោយទទួលបានមេដាយមាសចំនួន ៩០។ ក្រុមកីឡាវៀតណាមមានឱកាសសម្រេចបានមេដាយមាសចំនួន ១២០ តាមការគ្រោងទុក៕

បកប្រែដោយ Duy Hoan