ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ៣២) ដែលធ្វើឡើងនៅប្រទេសកម្ពុជា នារសៀលថ្ងៃ ១៣ ឧសភា វៀតណាមដណ្តើមបានមេដាយមាសចំនួន ៥ បន្ថែមទៀត។

leftcenterrightdel
កីឡាករ Lai Gia Thanh ទទួលបានមេដាយមាសក្នុងវិញ្ញាសារលើកទម្ងន់ប្រភេទ៥៥ គីឡូក្រាម បុរស (រូបថត៖ Duong Thuat/VOV)

កីឡាករលើកទម្ងន់ Lai Gia Thanh ឈ្នះមេដាយមាសក្នុងប្រភេទទម្ងន់ ៥៥ គីឡូក្រាម បុរស។  កីឡាការិនី Bui Thi Yen, Nguyen Thi Huong, Nguyen Hong Thai, Ho Thi Ne, Ma Thi Thuong និង Diep Thi Huong បានឈ្នះមេដាយមាសក្នុងវិញ្ញាសាប្រណាំងទូក ២៥០m ផ្នែកនារី។ ចំណែកវិញ្ញសាអុក  កីឡាករ Lai Ly Huynh  ក៏ឈ្នះមេដាយមាសដែរ។ ក្នុងកីឡាយូដូ  អ្នកប្រដាល់ Ta Duc Huy និង Nguyen Cuong Thinh បានឈ្នះមេដាយមាសក្នុងប្រភេទ Kime No Kata។

គិតត្រឹមម៉ោង ៤ រសៀលថ្ងៃទី១៣ ឧសភា ក្រុមកីឡាវៀតណាមដណ្តើមបានមេដាយមាសចំនួន ៧៩ បន្តឈរលេខ ១ លើតារាងមេដាយស៊ីហ្គេមលើកទី៣២ លេខ ២ ថៃ និងនិងលេខ ៣ កម្ពុជា៕

បកប្រែដោយ Duy Hoan