ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ គឺជាការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ១ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ប្រទេសម្ចាស់ផ្ទះកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ដោយដាក់ចេញនូវគោលនយោបាយដែលមិនធ្លាប់មាននៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍។

ប្រទេសម្ចាស់ផ្ទះកម្ពុជាបានសម្រេចមិនតម្រូវឱ្យប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់បង់ថ្លៃហូបចុក-ស្នាក់នៅក្នុងម្នាក់ៗ ៥០ ដុល្លារអាមេរិកក្នុង១ថ្ងៃៗនោះឡើយ ព្រមទាំងអនុញ្ញាតឱ្យបណ្ដាប្រទេសចូលរួមការប្រកួតផ្សាយបន្តផ្ទាល់ពីប្រទេសជាម្ចាស់ផ្ទះ ដោយឥតគិតថ្លៃ និងចែកសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយឥតគិតថ្លៃ។

leftcenterrightdel
ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២​ នឹងបើកនៅថ្ងៃទី ៥ ខែឧសភា (រូបថត៖ cambodia2023.com)

នាពេលថ្មីៗនេះ គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បន្តផ្តល់ភាពកក់ក្តៅដល់អ្នកគាំទ្រក្នុងតំបន់។ ជាក់ស្ដែង មូលដ្ឋាននានារបស់កម្ពុជាដែលរៀបចំការប្រកួតបាល់ទាត់បុរស និងនារី នឹងរៀបចំបញ្ចាំងលើអេក្រង់ធំៗពីការប្រកួតបាល់ទាត់ស៊ីហ្គេមដើម្បីឱ្យអ្នកគាំទ្រកីឡាដែលមិនមានសំបុត្រទស្សនាអាចចូលរួមទស្សនាបាន។

ការប្រកួតបាល់ទាត់បុរសស៊ីហ្គេមលើកទី៣២ នឹងបើកឆាកដំបូងរវាងក្រុមបាល់ទាត់ U22 ឥណ្ឌូនេស៊ី និងក្រុមបាល់ទាត់ U22 ហ្វីលីពីន នាវេលាម៉ោង ៤ រសៀល ថ្ងៃទី ២៩ មេសា។ បន្ទាប់មកនៅម៉ោង ១៩ ក្រុមបាល់ទាត់ម្ចាស់ផ្ទះ U22 កម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់ U22 ទីម័រឡេស្តេ។

ក្នុងវគ្គជំរុះនៃការប្រកួតកីឡាបាល់ទាត់បុរស ស៊ីហ្គេមលើកទី៣២ ក្រុមបាល់ទាត់ U22 វៀតណាមនឹងប្រកួតជាមួយក្រុមបាល់ទាត់ U22 ឡាវ នៅថ្ងៃទី ៣០ មេសា៕

បកប្រែដោយ Thanh Cong