leftcenterrightdel
ស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា នៅប្រទេសកម្ពុជា (ប្រភព៖ Cambodia 2023)

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ២៤ មេសា បានមានប្រសាសន៍ថា កម្ពុជាបានរៀបចំផែនការចំណាយថវិកាចំនួន ៧ លានដុល្លារអាមេរិក ដើម្បីរ៉ាប់រងលើថ្លៃហូបចុក និងថ្លៃស្នាក់នៅសម្រាប់កីឡាករ និងគ្រូបង្វឹកបរទេសទាំងអស់ ដែលចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ៣២)។ ប្រទេសនេះក៏នឹងបើកទ្វារឱ្យទស្សនិកជនដោយសេរី ដើម្បីទស្សនាព្រឹត្តិការណ៍ សកម្មភាពនានា និងមិនប្រមូលកម្រៃកម្មសិទ្ធផ្សព្វផ្សាយស៊ីហ្គេមលើកទី ៣២ និងព្រឹត្តិការកីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេម១២ (អាស៊ានប៉ារ៉ាហ្គេមលើកទី១២ )។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមលើកទី៣២ ដោយមានប្រភេទប្រកួតចំនួន ៣៧ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាមួយប្រភេទចំនួន ១៣ ដែលនឹងប្រព្រឹត្តិទៅនាខែឧសភា និងខែមិថុនា។ ជាមួយនឹងពាក្យស្លោក “កីឡា - រស់នៅក្នុងសន្តិភាព” ស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តទៅពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា នៅរាជធានីភ្នំពេញ និងខេត្តចំនួន ៤ ផ្សេងទៀត គឺសៀមរាប ព្រះសីហនុ កំពត និងកែបផងដែរ៕

តាម vovworld.vn