ប្រព័ន្ធផ្សព្វផ្សាយអាស៊ីជាច្រើនបានសរសើរក្រុមបាល់ទាត់វៀតណាម។ កាសែតជប៉ុន Chunichi បានផ្តល់ស្ថិតិថា៖ អស់រយៈពេល ៤ ឆ្នាំនិង ១ ខែហើយទើបក្រុមជប៉ុនត្រូវបានស៊ុតបញ្ចូលទីចំនួ ២ គ្រាប់ ឬច្រើនជាងក្នុងតង់ទីមួយ។ លើកចុងក្រោយដែលជប៉ុនបានចាញ់ ២ គ្រាប់ឬច្រើនជាងក្នុងតង់ទីមួយគឺនៅការប្រកួតមិត្តភាពចាញ់ក្រុម Venezuela ១-៤ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

leftcenterrightdel
Dinh Bac (លេខ១៥) ប្រកួតបាល់ជាមួយកីឡាករជប៉ុន (រូបថត៖ vnanet.vn)

កាសែត Osen របស់កូរ៉េខាងត្បូង បានសរសេរថា ទោះបីជាចាញ់ក៏ដោយ ក៏វៀតណាមបានបង្ហាញកម្លាំងរបស់ខ្លួនដោយស៊ុតបញ្ចូលទីបាន ២ គ្រាប់ទល់នឹងជប៉ុន ជាក្រុមដែលមានចំណាត់ថ្នាក់ FIFA ខ្ពស់ជាងគេនៅអាស៊ី។

គេហទំព័រកីឡា ESPN Asia បានសរសេរថា ក្រុមវៀតណាមមានភាពក្លាហាន ដោយបង្ខំឱ្យគូប្រកួតខ្លាំងជាង ត្រូវដេញតាមពិន្ទុជាមួយពួកគេ។

ទន្ទឹមនឹងនោះ កាសែត Siam Sport របស់ថៃបានសរសេរថា អ្នកគាំទ្រថៃសរសើរស្មារតីប្រកួតរបស់ក្រុមវៀតណាមទល់នឹងជប៉ុន។ ការប្រកួតនេះមានភាពរំភើបជាងការរំពឹងទុក។ បើទោះបីជាពួកគេចាញ់ក្នុងលទ្ធផល ២-៤ ក៏ដោយ ប៉ុន្តែស្មារតីលេងរបស់វៀតណាមគឺជាគំរូមួយ។ កីឡាករថៃត្រូវការលេងឱ្យបានហ្មត់ចត់ក្នុងការប្រកួត Asian Cup ឆ្នាំ២០២៣៕

តាម vovworld.vn