ចាប់តាំងពីការប្រកួតចាប់ផ្តើម ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីនហាកសម្រុកខ្លាំងទៅលើដៃគូប្រកួតវៀតណាម និងមានឱកាសស៊ុតបាល់បញ្ចូលទី តែត្រូវក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមទប់ជាប់ និងវាយបកទៅវិញ ហើយបាននាំមុខតាមរយៈការស៊ុតបញ្ចូលទីនៅនាទីទី ១៦ ដោយកីឡាករ Van Toan ។ បន្ទាប់ពីរកបានគ្រាប់បាល់ទីមួយបានជួយឱ្យក្រុមវៀតណាមលេងប្រកបដោយទំនុកចិត្ត គ្រប់គ្រងបាល់បានប្រសើរជាងមុន បង្កើតឱកាសរកគ្រាប់បាល់ជាច្រើន តែជាអកុសល កីឡាករ Tuan Hai និង Van Toan ស៊ុតមិនចូលទី។

leftcenterrightdel
ភាពរីករាយរបស់កីឡាករ Van Toan ក្រោយពីរកគ្រាប់បាល់ទី ១ ឲ្យក្រុមបាល់ទាត់ជម្រើស​ជាតិវៀតណាម

ក្នុងរយៈពេល ១៥ នាទីចុងក្រោយនៃការប្រកួត ក្រុមហ្វីលីពីនបានវាយលុកអស់ពីកម្លាំងរបស់ពួកគេ និងបានបង្កើតឱកាសរកគ្រាប់បាល់មួយចំនួន ប៉ុន្ដែមិនបានសម្រេច។ ខណៈដែលក្រុមបាល់ទាត់វៀតណាមលេងយឺតៗ និងរកបាល់គ្រាប់ទី ២ នៅនាទី ៩០+៤ ដោយកីឡាករវាយក្មេង  Dinh Bac។

ចប់ការប្រកួត ក្រុមបាល់ទាត់វៀតណាមបានយកឈ្នះលើក្រុមបាល់ទាត់ហ្វីលីពីនក្នុងលទ្ធផល ២ទល់០ ។ ជាមួយជ័យជំនះនេះ  ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមទទួលបានទំនុកចិត្តបន្ថែមទៀតសម្រាប់ការទទួលក្រុមអ៊ីរ៉ាក់ដែលនឹងធ្វើឡើងនៅថ្ងៃទី ២១ ខែវិច្ឆិកា នៅកីឡាដ្ឋានជាតិ My Dinh៕

បកប្រែដោយ Pham Diep