នាពេលថ្មីៗនេះ ទស្សនាវដ្ដីអាល្លឺម៉ង់ Deutsche Welle បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "វៀតណាម - គោលដៅទេសចរណ៍ថ្មីនៃអាស៊ីអាគ្នេយ៍"។ អត្ថបទវាយតម្លៃថា ដោយមានទិដ្ឋភាពស្អាតនៃឆ្នេរខ្សាច់ វាលស្រែតាមជម្រាលភ្នំ ទីក្រុងដែលមានភាពអ៊ូអរ និងគោលនយោបាយទិដ្ឋាការត្រូវបានបន្ធូរបន្ថយ វៀតណាមបានក្លាយទៅជាគោលដៅមួយក្នុងចំណោមគោលដៅពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍។

leftcenterrightdel
ភ្ញៀវទេសចរអន្តរជាតិនៅទីក្រុងហាណូយ (រូបថត៖ vov.vn)

ទន្ទឹមនឹងនេះ ប៉ុស្តិ៍ព័ត៌មាន NewsAsia ដែលមានទីស្នាក់ការនៅប្រទេសសិង្ហបុរី បានដាក់ទីរួមខេត្ត Sa Pa (ខេត្ត Lao Cai) មណ្ឌល Ba Na (ទីក្រុង Da Nang) និងទីក្រុង Da Lat (ខេត្ត Lam Dong) នៅក្នុងបញ្ជីនៃគោលដៅល្អចំនួន១០ ដើម្បីបញ្ចៀសកំដៅនៃរដូវក្តៅនៅអាស៊ី។ ទស្សនាវដ្ដីទេសចរណ៍ Travel + Leisure បានដាក់ទីក្រុង Hoi An និងទីក្រុងហូជីមិញ ក្នុងបញ្ជីទីក្រុងចំនួន ១៥ ដែលត្រូវបានចូលចិត្តជាងគេនៅអាស៊ីនៅឆ្នាំ២០២៣ តាមការបោះឆ្នោតរបស់អ្នកអាន។ គោលដៅទេសចរណ៍ដូចជា ឈូងសមុទ្រ Ha Long ទីក្រុង Hoi An និងរូងភ្នំ Phong Nha - Ke Bang ក៏ជាតំណាងចំនួន៣ របស់វៀតណាមដែលត្រូវបានជ្រើសរើសជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែលគួរអោយចាប់អារម្មណ៍បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយទស្សនាវដ្តីទេសចរណ៍ Wanderlust (ចក្រភពអង់គ្លេស)…

យោងតាមទិន្នន័យពី Google វៀតណាមគឺជាគោលដៅដែលត្រូវបានស្វែងរកច្រើនបំផុតទី៧ ចាប់ពីខែមីនា ដល់ខែមិថុនា និងជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ស្ថិតក្នុងគោលដៅដែលត្រូវបានស្វែងរកច្រើនជាងគេទាំង២០ នៅលើពិភពលោក។ អ្នកជំនាញបានចាត់ទុកថា ដោយមានគោលនយោបាយអំណោយផលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងផលិតផលទេសចរណ៍ពិសេសជាច្រើន និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ វៀតណាមអាចទទួលបានចំនួនភ្ញៀវអន្តរជាតិដែលបានកំណត់ក្នុងឆ្នាំនេះ៕

បកប្រែដោយ Thanh Cong