ទីក្រុងហាណូយមានលក្ខណៈវប្បធម៌ពិសេសជាច្រើនដែលភ្ញៀវទេសចរគួរចំណាយពេលស្វែងយល់ ដូចជាផ្លូវតូចៗ ផ្ទះបុរាណ និងកន្លែងទេសចរណ៍ល្បីៗ ដូចជា វិហារកាតូលិកធំ មណ្ឌលកេរ្តិ៍ដំណែល Van Mieu - Quoc Tu Giam ជាដើម។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

គេហទំព័រទេសចរណ៍ Travelawaits របស់សហរដ្ឋអាមេរិក បានចុះផ្សាយអត្ថបទមួយដែលឧទ្ទេសនាមពីគោលដៅទេសចរណ៍ទាំង ៨ ដែលមានសុវត្ថិភាពបំផុតសម្រាប់ការធ្វើដំណើរតែម្នាក់ឯង ដែលក្នុងនោះទីក្រុងហាណូយ ស្ថិតក្នុងលំដាប់ទីពីរ។ យោងតាមអត្ថបទនោះ វៀតណាមជាប្រទេសមួយដ៏អស្ចារ្យ ហើយជាកន្លែងដែលភ្ញៀវទេសចរអាចមានអារម្មណ៍សុវត្ថិភាព នៅពេលដើរតាមផ្លូវដោយមិនចាំបាច់ពិនិត្យជុំវិញខ្លួន ឬយកម៉ាស៊ីនថតរូបទៅតាម៕

បកប្រែដោយ Thuy Anh