មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong ឲ្យដឹងថា ចាប់ពីថ្ងៃទី ២០  ដល់ថ្ងៃទី ២៩ ខែមករា ចំនួនភ្ញៀវទេសចរសរុបមកទស្សនា និងសម្រាកលំហែកាយនៅខេត្ត Lam Dong ប្រហែល ២៥ ម៉ឺននាក់ កើនឡើង ២.៥ ដង បើធៀបនឹងបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២២។

leftcenterrightdel
រូប​ថតឧទាហរណ៍ (vnanet.vn)

គួរកត់សម្គាល់ថា ទោះបីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ត្រូវបានបញ្ចប់ហើយ ក៏ដោយ ក៏ភ្ញៀវទេសចរនៅតែបន្តធ្វើដំណើរទៅកាន់ទីក្រុង Da Lat ក៏ដូចជាខេត្ត Lam Dong ផងដែរ។ មន្ទីវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong បានកសាងផែនការរៀបចំ “សប្តាហ៍មាសទេសចរណ៍លើកទី២” នៅឆ្នាំ២០២៣ ដែលរំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី១ ឧសភា។ ក្នុងសប្តាហ៍នេះ ក្រុមហ៊ុនភាគហ៊ុន VinaSing Group នឹងរៀបចំពិធីបុណ្យបាល់ឡុងហោះ និងលោតឆត្រយោងអន្តរជាតិ នៅទីលាន Lam Vien ទីក្រុង Da Lat ។

ទន្ទឹមនឹងនេះ យោងតាមស្ថិតិពីមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Phu Yen បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែមករា ចំនួនភ្ញៀវទេសចរណ៍សរុបនៅខេត្តនេះមានចំនួនជិត ៩៥០០០នាក់ ច្រើនជាង ២ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប្រាក់ចំណូលកើនឡើង ២.៦ ដង។ ជាមួយនឹងដំណឹងល្អនៅដើមឆ្នាំថ្មី វិស័យទេសចរណ៍នៃខេត្ត Phu Yen ត្រូវបានគេរំពឹងថានឹងសម្រេចបានគោលដៅទទួលភ្ញៀវទេសចរណ៍ចំនួន ២.៤ លាននាក់ក្នុងឆ្នាំនេះ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ១៥០០០ នាក់ ជាមួយនឹងប្រាក់ចំណូលចំនួន ៣១០០ ពាន់លានដុង (ប្រហែល ១៣០ លានដុល្លារអាមេរិក)៕

បកប្រែដោយ Thanh Cong