នៅក្នុងសិក្ខាសាលានេះ ប្រតិភូទាំងឡាយបានផ្តោតលើខ្លឹមសារមួយចំនួន៖ គោលនយោបាយគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍; បទពិសោធន៍ ទិសដៅតភ្ជាប់អភិវឌ្ឍន៍ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ ដើម្បីរួមចំណែកលើកកំពស់គុណភាព និងផ្សព្វផ្សាយទេសចរណ៍ វៀតណាម-ឡាវ ព្រមទាំងលើកសំណើ វាយតម្លៃ តំរង់ទិស និងលើកឡើងដំណោះស្រាយវិទ្យាសាស្ត្រ និងជាក់ស្តែងសម្រាប់ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍទេសចរណ៍នៅតំបន់ព្រំដែន វៀតណាម-ឡាវ នាពេលខាងមុខ។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា 

ថ្លែងក្នុងសិក្ខាសាលានេះ លោក Ha Van Sieu អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលភាគីទាំងពីរសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍ ព្រមទាំងសង្កត់ធ្ងន់ថា៖ សិក្ខាសាលានេះជាវេទិកាដើម្បីផ្លាស់ប្តូរ វាយតម្លៃអំពីសក្ដានុពល កាលានុវត្តភាព និងទិសដៅតភ្ជាប់កសាង និងអភិវឌ្ឍផលិតផលទេសចរណ៍នៅតាមតំបន់ព្រំដែន សហប្រតិបត្តិការ ជំរុញ ផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់ព្រំដែនឡាវ-វៀតណាម។ នេះក៏ជាឱកាសដើម្បីចែករំលែកបទពិសោធន៍ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍទេសចរណ៍រវាងបណ្តាមូនដ្ឋាននៅតំបន់ព្រំដែន និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយ និងគំនិតផ្តួចផ្តើមសម្រាប់ការអភិវឌ្ឍទេសចរណ៍នៅតំបន់ព្រំដែនរបស់ប្រទេសទាំងពីរ។

leftcenterrightdel
ប្រតិភូទស្សនា និងស្វែងយល់អំពីព័ត៌មានទេសចរណ៍ក្នុងសិក្ខាសាលា 

ដើម្បីទាញយកអត្ថប្រយោជន៍នៃទីតាំងភូមិសាស្ត្រ និងទំនាក់ទំនងប្រពៃណីសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរនាពេលខាងមុខ លោក Vu A Bang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien បានអះអាងថា៖ ខេត្ត Dien Bien បានផ្លាស់ថ្មីយ៉ាងសកម្ម និងលើកកម្ពស់គុណភាពនៃការងារព័ត៌មានកិច្ចការបរទេស ដើម្បីណែនាំ និងផ្សព្វផ្សាយអំពីសក្តានុពល ប្រៀបខ្លាំង និងឱកាសវិនិយោគរបស់ខេត្ត ព្រមទាំងរៀបចំកម្មវិធីជំរុញទេសចរណ៍ ផ្សព្វផ្សាយផលិតផលទេសចរណ៍របស់ភាគីទាំងពីរ។ ទន្ទឹមនឹងនោះ ខេត្ត Dien Bien ក៏បានបង្កើតលក្ខខណ្ឌអំណោយផលល្អបំផុតសម្រាប់អង្គការ សហគ្រាសទេសចរណ៍ក្នុងមូលដ្ឋាន សហប្រតិបត្តិការ ក៏ដូចជាប្រជាជននៅសងខាងព្រំដែន ចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកីឡាផងដែរ៕

បកប្រែដោយ Huyen Trang