តាមអត្ថបទនេះ វៀតណាមជាប្រទេសដែលមានសម្បត្តិវប្បធម៌ និងទេសភាពដ៏ល្អណាស់។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានឆ្នេរសមុទ្រប្រវែងជាង ៣,០០០ គីឡូម៉ែត្រ ជាមួយនឹងធម្មជាតិពិពិធកម្ម និងសម្បូរបែប។ មកដល់ប្រទេសវៀតណាម ភ្ញៀវទេសចរមានឱកាសស្វែងយល់អំពីជីវភាពដ៏រស់រវើកនៃរដ្ឋធានីហាណូយ ឬទីក្រុងហូជីមិញដ៏ឆើតឆាយ។ ទន្ទឹមនឹងនោះ ទីក្រុង Hoi An ជាធានីចង្កៀងគោមរបស់វៀតណាម ក៏គួរទៅទស្សនាណាស់ដែរ។

leftcenterrightdel
គេហទំព័រទេសចរណ៍ចុះផ្សាយអត្ថបទអំពីគោលដៅទេសចរណ៍នៃប្រទេសវៀតណាមជាមួយនឹងរូបភាពទីក្រុងបុរាណ Hoi An (រូបថត៖ vnanet.vn)

ក្រៅពីនេះ ភ្ញៀវទេសចរអាចចាប់ផ្តើមដំណើរជាមួយនឹងដំណើរកម្សាន្តតាមរយៈវាលស្រែបៃតង ឬឧទ្យានជាតិ ព្រៃឈើត្រូពិច។ អ្នកដែលចង់ទៅលេងសមុទ្រអាចទៅដល់ទីក្រុង Nha Trang ដែលមានឆ្នេរស្អាត ជាមួយនឹងរមណីយដ្ឋាននិងហាងទំនើបៗ ឬសម្រាកលំហែកាយជាមួយនឹងធម្មជាតិនៅលើកោះ Phu Quoc។ នៅភាគខាងជើងនៃប្រទេសមានឈូងសមុទ្រ Ha Long ជាមួយនឹងភ្នំថ្មកំបោរ និងកោះតូចៗ៕

បកប្រែដោយ Thuy Anh