ប្រទេសជប៉ុនគឺជាទីផ្សារទេសចរណ៍អន្តរជាតិសំខាន់មួយក្នុងចំណោមទីផ្សារទេសចរណ៍អន្តរជាតិសំខាន់ទាំង៥ របស់ទីក្រុង Da Nang។ ក្នុងឆ្នាំ២០១៩ ភ្ញៀវជប៉ុនចំនួន ១៨៣,០០០ នាក់បានមកដល់ទីក្រុង Da Nang និងភ្ញៀវទេសចរ ១២៧,០០០ នាក់បានទៅប្រទេសជប៉ុនតាមរយៈអាកាសយានដ្ឋានអន្តរជាតិ Da Nang។

leftcenterrightdel
ទីក្រុង Da Nang ផ្សព្វផ្សាយទេសចរណ៍នៅប្រទេសជប៉ុន (រូបថត៖ nhandan.vn)

លោក Nguyen Xuan Binh នាយករងនៃមន្ទីរទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា បច្ចុប្បន្ន ក្រៅពីទីផ្សារជប៉ុន កូរ៉េខាងត្បូង និងទីផ្សារអាស៊ីអាគ្នេយ៍ដូចជាសិង្ហបុរី ថៃ ម៉ាឡៃស៊ី ឥណ្ឌូណេស៊ី យើងក៏កំពុងខិតខំជម្រុញការផ្សព្វផ្សាយនៅទីផ្សារថ្មី ដូចជា ប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ីនិរតី។ យើងនឹងជួយគាំទ្រដល់សហគ្រាស និងក្រុមហ៊ុនអាកាសចរណ៍ក្នុងការតភ្ជាប់ និងបើកផ្លូវហោះហើរទៅកាន់ទីក្រុង Da Nang នាពេលខាងមុខ៕

បកប្រែដោយ Thuy Anh