នេះជាសកម្មភាពក្នុងកម្មវិធីអបអរសាទរខួបលើកទី៧៧ នៃបដិវត្តន៍ខែសីហា (ថ្ងៃទី១៩ សីហា ឆ្នាំ១៩៤៥/ថ្ងៃទី១៩ សីហា ឆ្នាំ២០២២) និងទិវាបុណ្យឯករាជ្យជាតិវៀតណាម (ថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥/ថ្ងៃទី២ កញ្ញា ឆ្នាំ២០២២) របស់ទីក្រុងហាណូយ។

leftcenterrightdel
មន្ទីរទេសចរណ៍ទីក្រុងហាណូយជូនអំណោយដល់ភ្ញៀវទេសចរដែលចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅវិមានតម្កល់សព នាព្រឹកថ្ងៃទី២ ខែកញ្ញា

លោកស្រី Dang Huong Giang ប្រធានមន្ទីរទេសចរណ៍ទីក្រុងហាណូយ បានឲ្យដឹងថា សកម្មភាពនេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដែលរៀបចំឡើងដោយមន្ទីរទេសចរណ៍ទីក្រុងហាណូយ សហការជាមួយអង្គភាពពាក់ព័ន្ធ និងតំបន់មូលដ្ឋាននានា ដើម្បីផ្សព្វផ្សាយផលិតផលទេសចរណ៍នៅទីក្រុងហាណូយ ជំរុញទេសចរណ៍ក្នុងប្រទេស “ប្រជាជនវៀតណាមធ្វើដំណើរទេសចរណ៍នៅប្រទេសវៀតណាម” និងស្តារទីផ្សារភ្ញៀវទេសចរទៅកាន់ទីក្រុងហាណូយឡើងវិញ ក្រោយជំងឺរាតត្បាត Covid-19៕

បកប្រែដោយ Thuy Anh