នៅក្នុងខែមេសា ឆ្នាំ២០២២ វៀតណាមបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ១០១.០០០ នាក់ កើនឡើង ២៤២.៩% បើប្រៀបធៀបនឹងខែមុន និងកើនឡើង ៥២០.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។ ក្នុងខែឧសភា នៅពេលដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ ចំនួនភ្ញៀវអន្តរជាតិកើនឡើងកាន់តែច្រើន។

leftcenterrightdel
វៀតណាមស្វាគមន៍ភ្ញៀវអន្តរជាតិរាប់ពាន់នាក់ (រូបថត៖ vnanet.vn)

គោលដៅដែលត្រូវបានស្វែងរកច្រើនជាងគេគឺ៖ ទីក្រុងហូជីមិញ, ទីក្រុងហាណូយ, ទីក្រុង Phu Quoc (ខេត្ត Kien Giang), ទីក្រុង Da Nang, ទីក្រុង Nha Trang (ខេត្ត Khanh Hoa), ទីក្រុង Hoi An (ខេត្ត Quang Nam), ទីក្រុង Da Lat (ខេត្ត Lam Dong), ទីក្រុង Phan Thiet (ខេត្ត Binh Thuan), ទីក្រុង Vung Tau (ខេត្ត Ba Ria - Vung Tau), ទីក្រុង Hue (Thua Thien Hue), ទីក្រុង Quy Nhon (ខេត្ត Binh Dinh)។

នៅខែមេសា និងឧសភា ឆ្នាំ២០២២ មានថ្ងៃឈប់សម្រាកដ៏យូរទាំងពីរគឺ ពិធីបុណ្យរំលឹកគុណបណ្តាស្តេច Hung និងថ្ងៃឈប់សម្រាកទី៣០ ខែមេសា និងទី១ ខែឧសភា ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពទេសចរណ៍ងើបឡើងវិញយ៉ាងខ្លាំង។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទី៣០ ខែមេសា និងទី១ ខែឧសភា ប្រទេសទាំងមូលស្វាគមន៍ភ្ញៀវទេសចរក្នុងស្រុកប្រមាណ ៥ លាននាក់៕

បកប្រែដោយ Huyen Trang