កម្ពុជា ថៃ និងវៀតណាមជំរុញវិស័យទេសចរណ៍
កប.អនឡាញ -បន្ទាប់ពីរដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យបើកប្រទេសឡើងវិញនៅតំបន់ព្រំដែនជាមួយកម្ពុជាចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២២ មក សមាគមនិងក្រុមហ៊ុនទេសចរណ៍មួយចំនួននៅប្រទេសកម្ពុជា ថៃ និងវៀតណាម បានសហការគ្នារៀបចំផែនការទាក់ទាញភ្ញៀវទេសចរ។
នៅដើមខែឧសភា ឆ្នាំ ២០២២ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ដឹកនាំដោយលោកប្រធាន Thuon Sinan បានទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិ Cham Yeam (ខេត្តកោះកុង ប្រទេសកម្ពុជា) និងទៅកាន់ខេត្ត Trat (ប្រទេសថៃ) ហើយបន្ទាប់មកទៅកាន់ទីក្រុងបាងកកដើម្បីចូលរួមសិក្ខាសាលាស្តីពីការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា ថៃ និងវៀតណាមពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែឧសភា ខណៈដែលក្រុមហ៊ុនទេសចរណ៍នៅកម្ពុជា ក៏បានធ្វើដំណើរពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងបាងកកដើម្បីទៅចូលរួមសិក្ខាសាលានេះដែរ។ គោលបំណងនៃការធ្វើដំណើរនេះដើម្បីស្វែងយល់ពីការធ្វើដំណើរតាមច្រកព្រំដែនទាំងកម្ពុជា និងថៃ។
    |
 |
ភ្ញៀវទេសចរណ៍ពាក់ម៉ាស់ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប (រូបថត៖ vnanet.vn) |
លោក Thuon Sinan បានឲ្យដឹងថា តំបន់ព្រំដែនកម្ពុជានិងថៃ បើកប្រទេសឡើងវិញគឺជាដំណឹងល្អសម្រាប់វិស័យទេសចរណ៍ ការដឹកជញ្ជូន ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ដែលជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនអ្នកទេសចរតាមផ្លូវគោកអាចមានកាន់តែច្រើន ប្រសិនបើប្រទេសថៃបន្ធូរបន្ថយលក្ខខណ្ឌនៃការចូលប្រទេស។
យោងតាមក្រសួងទេសចរណ៍កម្ពុជា ចំនួនអ្នកទេសចរចូលទស្សនាប្រាសាទអង្គរវត្តបានកើនឡើង ដោយសារកម្ពុជាបានបើកទទួលភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានចូលទស្សនា។ បច្ចុប្បន្ននេះ ជារៀងរាល់ថ្ងៃ ប្រាសាទអង្គរវត្តទទួលភ្ញៀវទេសចរណ៍បរទេសប្រមាណ ៤០០ នាក់៕
បកប្រែដោយ Pham Diep