leftcenterrightdel
ទីក្រុង Nha Trang គឺជា​រមណីយដ្ឋានដ៏ល្អមួយដែលមានឆ្នេរសមុទ្រស្អាតអស្ចារ្យ (រូប​ថត៖ thoidai.com.vn)

យោងតាមកាសែតនេះ គោលដៅរមណីយដ្ឋានកំពូលទាំង ១០ នៅលើពិភពលោករួមមាន Zermatt (ប្រទេសស្វីស) Queensland (នូវែលសេឡង់) ខេត្តសៀមរាប (កម្ពុជា) Rimini (អ៊ីតាលី) Palm Springs (សហរដ្ឋអាមេរិក) Ocean City រដ្ឋ Maryland (សហរដ្ឋអាមេរិក) Nha Trang (វៀតណាម) កោះ Samui (ថៃ) Las Vegas (សហរដ្ឋអាមេរិក) និង Antalya (តួកគី) ។

អ្នកនិពន្ធបានអត្ថាធិប្បាយថា៖ ទីក្រុង Nha Trang គឺជា​រមណីយដ្ឋានដ៏ល្អមួយដែលមានឆ្នេរ និងកន្លែងមុជទឹកដ៏គួរឱ្យទាក់ទាញ រួមទាំងសណ្ឋាគារប្រណីតល្បីៗលើពិភពលោក។ នោះហើយជាហេតុផលដែលភ្ញៀវទេសចរត្រូវជ្រើសរើស Nha Trang សម្រាប់វិស្សមកាលរបស់ពួកគេ។

leftcenterrightdel
Nha Trang - ឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតទាំង ២៩ នៅលើពិភពលោក (រូប​ថត៖ thoidai.com.vn)

ដោយគេចាត់ទុកថាជាឋានសួគ៌ទេសចរណ៍សមុទ្រកោះ ទីក្រុង Nha Trang មានភាពល្បីល្បាញដោយសារស្នាដៃធម្មជាតិ សកម្មភាពទេសចរណ៍ចម្រុះ និងម្ហូបសម្បូរបែប។ អាស្រ័យហេតុនេះ Nha Trang មានភាពទាក់ទាញខ្លាំងសម្រាប់ភ្ញៀវទេសចរ និងជំរុញមិត្តភ័ក្តិឱ្យមកស្វែងយល់៕

បកប្រែដោយ Duy Hoan