ទន្ទឹមនឹងនោះ ដោយមានការបង្កើត និងអភិវឌ្ឍន៍នៃកសិកម្ម ភូមិរបរ ផលិតផលកសិកម្មពិសេសរបស់មូលដ្ឋានពោរពេញទៅដោយលក្ខណៈវប្បធម៌ប្រពៃណីផង និងមានសមត្ថភាពក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារដែលកំពុងបើកឱកាសអភិវឌ្ឍអេកូទេសចរណ៍កសិកម្មដែលតភ្ជាប់នឹងការកសាងជនបទថ្មីផង។

លោក Nguyen Son Hung ប្រធានការិយាល័យគ្រប់គ្រងទេសចរណ៍នៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dac Lac បានឲ្យដឹងថា នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ទោះបីជារងផលប៉ះពាល់ដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែជារៀងរាល់ឆ្នាំ ខេត្ត Dac Lac នៅតែទទួលបានភ្ញៀវទេសចរចូលរួមដំណើរអេកូទេសចរណ៍កសិកម្មជាង ៧០,០០០ នាក់ និងប្រាក់ចំណូលបានឈានដល់ជាង ៨០ ពាន់លានដុង។ នាពេលបច្ចុប្បន្ន ខេត្ត Dac Lac មានផលិតផលអេកូទេសចរណ៍កសិកម្មចំនួន ៣២ របស់អង្គការ និងបុគ្គលចំនួន ៣២។ ជាតំបន់ដាំដើមកាហ្វេច្រើនជាងគេក្នុងប្រទេស ដោយមានផ្ទៃដីសរុប ២២០,០០០ ហិកតា ហេតុនេះ ផលិតផលអេកូទេសចរណ៍កសិកម្មនៅខេត្ត Dac Lac ភាគច្រើនទាក់ទងនឹងការផលិត និងកែច្នៃកាហ្វេ។

leftcenterrightdel
គោលដៅអេកូទេសចរណ៍កសិកម្មនៅឃុំ Ea Kao ទីក្រុង Buon Ma Thuot

ដើម្បីជម្រុញការអភិវឌ្ឍអេកូទេសចរណ៍កសិកម្ម នាខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ គណៈកម្មាធិការប្រជាជនខេត្ត Dac Lac បានអនុម័តគម្រោង “អភិវឌ្ឍអេកូទេសចរណ៍កសិកម្មដែលតភ្ជាប់នឹងការកសាងជនបទថ្មីដល់ឆ្នាំ ២០២៥ ឆ្ពោះទៅឆ្នាំ ២០៣៥”។ តាំងពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣៥ ខេត្ត Dac Lac បានប្រមូលថវិកា ១,៧៥៧ ពាន់លានដុងដើម្បីវិនិយោគ​លើគម្រោងជួយគាំទ្រការអភិវឌ្ឍទម្រង់អេកូទេសចរណ៍កសិកម្ម។ ខេត្ត Dac Lac បានដាក់គោលដៅជួយឧបត្ថម្ភមណ្ឌលទេសចរណ៍ដែលមានស្រាប់ចំនួន ១៥ និងកសាងមណ្ឌលថ្មីពី ៣០ ដល់៣៥ ហើយអភិវឌ្ឍទម្រង់អេកូទេសចរណ៍កសិកម្មដែលតភ្ជាប់នឹងមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ  រមណីយដ្ឋានចម្ការគំរូនៃជនបទថ្មី និងទីប្រជុំជនគំរូក្នុងខេត្ត។ តាមគម្រោង ដល់ឆ្នាំ២០២៥ ខេត្តនឹងទទួលភ្ញៀវទេសចរដែលចូលរួមដំណើរអេកូទេសចរណ៍កសិកម្មចំនួន ៤០៤ ពាន់នាក់ ប្រាក់ចំណូលបានឈានដល់ ៤១២ ពាន់លានដុង បង្កើតការងារសម្រាប់ពលករចំនួន ១,២០០ នាក់។ ដំណាក់កាល ២០២៦-២០៣៥ ខេត្តនឹងកសាងទម្រង់ចម្ការគំរូនៃជនបទថ្មីចំនួន​ ៣០ និងទម្រង់អេកូទេសចរណ៍កសិកម្មចំនួន២០។ តាមគម្រោងដល់ឆ្នាំ២០៣០ ភ្ញៀវទេសចរដែលចូលរួមដំណើរអេកូទេសចរណ៍កសិកម្មចំនួន ៦៩៨ ពាន់នាក់ ប្រាក់ចំណូលបានឈានដល់ ៧៥០ ពាន់លានដុង បង្កើតការងារសម្រាប់ពលករចំនួន ១,៥៦០ នាក់។

គោលដៅពីឥឡូវដល់ឆ្នាំ២០២៥ របស់ខេត្ត Dac Lac គឺផ្សព្វផ្សាយដើម្បីអភិវឌ្ឍទេសចរណ៍ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងប្រទេសជាមួយតំបន់មូលដ្ឋានលើទូទាំងពិភពលោក ហើយអភិវឌ្ឍទេសចរណ៍ក្លាយជាខឿនសេដ្ឋកិច្ចសំខាន់៕

បកប្រែដោយ Thuy Anh