leftcenterrightdel
ភ្ញៀវទេសចរអន្តរជាតិមកវៀតណាមបានថយចុះ ៩៨% ក្នុងខែមេសា (រូប​ថត៖ zingnews.vn)

ចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសវៀតណាមក្នុងរយៈពេល ៤ ខែដំបូងមានចំនួន ៣.៧ លាននាក់ ធ្លាក់ចុះ ៣៧.៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា។ ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរតាមផ្លូវអាកាសមានការថយចុះ ៣៥.៩% ឯតាមផ្លូវគោកថយចុះ ៥១.៤%។

ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ភ្ញៀវទេសចរអាស៊ីមានចំនួនជិត ២.៧ លាននាក់ដែលស្មើនឹងជាង ៧០% នៃចំនួនភ្ញៀវអន្តរជាតិសរុប។ ក៏ប៉ុន្តែតួលេខនេះគ្រាន់តែសម្រេចបានប្រមាណ ៦០% ប៉ុណ្ណោះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា។ ទីផ្សារសំខាន់ៗបានធ្លាក់ចុះយ៉ាងខ្លាំងដូចជាអ្នកទេសចរចិន (ជាង ៨៩៣,០០០ នាក់) ធ្លាក់ចុះ ៤៧.៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កូរ៉េខាងត្បូង (ជាង ៨២០,០០០ នាក់) ថយចុះ ៤៣.៣% ជប៉ុន (ជាង ២០០,០០០ នាក់) ថយចុះ ៣៣.៦% ... ទីផ្សារទេសចរណ៍អឺរ៉ុបត្រូវបានគេប៉ាន់ស្មានថាមានចំនួនភ្ញៀវទេសចរ ៦៦៥,០០០ នាក់ ធ្លាក់ចុះ ២៥.៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា។ តួលេខនេះសម្រាប់ទីផ្សារអាមេរិកាំងមានចំនួន ២៣៤,០០០ នាក់ ធ្លាក់ចុះ ៣៧.៦%។ អ្នកទេសចរអាហ្រ្វិកមានចំនួន ១២,០០០ នាក់ ធ្លាក់ចុះ ២៥% ។

ទោះបីជាទីផ្សារទេសចរណ៍នានាបានធ្លាក់ចុះក៏ដោយ ក៏ប្រទេសមួយចំនួននៅតែមានការកើនឡើងនៃចំនួនភ្ញៀវទេសចរមកកាន់ប្រទេសវៀតណាមដែរ ដូចជាភ្ញៀវទេសចរមកពីប្រទេសកម្ពុជាមានចំនួនជាង ១២ ម៉ឺននាក់ កើនឡើង ១៥៧%  និងភ្ញៀវទេសចរមកពីប្រទេសឡាវមានចំនួន ៣៧,០០០ នាក់កើនឡើង ៧.៩% ជាដើម៕

បកប្រែដោយ Duy Hoan