leftcenterrightdel
ភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាម

បណ្តាក្រុមបេសកកម្មនេះនឹងធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ច សមាគមទេសចរណ៍ និងសហគ្រាសនៅមូលដ្ឋានដើម្បីស្វែងយល់អំពីការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូរ៉ូណាថ្មី (COVID-១៩) ក្នុងវិស័យទេសចរណ៍នៅមូលដ្ឋាននានា។

លក្ខណៈវិនិច្ឆ័យទាំងនេះគឺផ្តោតទៅលើមធ្យោយបាយដឹកជញ្ជូន ច្រកព្រំដែន ស្ថានីយ៍រថភ្លើង និងព្រលានយន្តហោះ រួមទាំងតំបន់ទេសចរណ៍ កន្លែងកម្សាន្ត កន្លែងលក់ទំនិញ និងកន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរ ... ដើម្បីធានាសុវត្ថិភាពខ្ពស់បំផុតសម្រាប់អតិថិជននៅពេលប្រើប្រាស់សេវាកម្ម។ ម៉្យាងវិញទៀត ការផ្សព្វផ្សាយត្រូវបានជម្រុញបន្ថែមទៀតដើម្បីបញ្ជាក់ថាវៀតណាមជានិច្ចកាលជាគោលដៅប្រកបដោយសុវត្ថិភាព និងរួសរាយរាក់ទាក់សម្រាប់ភ្ញៀវទេសចរទាំងអស់៕

បកប្រែដោយ Duy Hoan