ទីក្រុងហាណូយជាគោលដៅទេសចរណ៍មានម្ហូបអាហារគួរឱ្យទាក់ទាញបំផុតនៅលើពិភពលោក
កប.អនឡាញ - ទីក្រុងហាណូយជាប់ជាគោលដៅទេសចរណ៍មានម្ហូបអារហារគួរឱ្យទាក់ទាញបំផុតក្នុងចំណោមគោលដៅចំនួន ២០ នៅលើពិភពលោកដែលត្រូវបានជ្រើសរើសដោយកាសែតអង់គ្លេស The Guardian ។
កាសែតអង់គ្លេស The Guardian ទើបនឹងជ្រើសរើសគោលដៅទេសចរណ៍មានម្ហូបអារហារដ៏ល្អបំផុតចំនួន២០ នៅលើពិភពលោក។ ក្រៅពីគោលដៅទេសចរណ៍ល្បីៗនៅលើពិភពលោកនោះ ទីក្រុងហាណូយក៏ត្រូវបានដាក់ចូលក្នុងបញ្ជីនេះផងដែរ។
    |
 |
គុយទាវកាត់ជាមុខម្ហូបប្រចាំតំបន់មួយនៃទីក្រុងហាណូយ (រូបថត៖ sovhtt.hanoi.gov.vn) |
កាសែតអង់គ្លេស The Guardian សរសេរថា "ប្រសិនបើអ្នកបានស្រឡាញ់ទឹកដីនិងមនុស្សវៀតណាម អ្នកប្រាកដជានឹងស្រលាញ់ម្ហូបអាហារនៅទីនេះជារៀងរហូត។ កាសែតនេះក៏បានចែករំលែកទៀតថា ហាណូយជាកន្លែងដែលអ្នកអាចរកឃើញអ្វីគ្រប់យ៉ាងទាំងម្ហូបអារហារប្រចាំតំបន់នៅភាគខាងជើង ភាគកណ្តាលនិងភាគខាងត្បូងនៃប្រទេសវៀតណាមផងដែរ។
ខាងក្រោមនេះគឺជាបញ្ជីនៃគោលដៅទេសចរដែលមានម្ហូបអារហារដ៏ល្អបំផុតចំនួន ២០ នៅលើពិភពលោក។
ផូតូនិងលីបេន (ព័រទុយហ្គាល់); ប៊ែលឡាំង (អាល្លឺម៉ង់); បាសេឡូណា (អេស្ប៉ាញ); ទីក្រុង Copenhagen (ដាណឺម៉ាក); ហាណូយ (វៀតណាម); ទីក្រុងស៊ាងហៃ (ប្រទេសចិន); ហុងកុង; បាងកក (ថៃ); តូក្យូ (ជប៉ុន); បុមបៃ (ឥណ្ឌា); វៀងច័ន្ទ (ឡាវ); ញូវយ៉ក (អាមេរិក); ទីក្រុងម៉ិកស៊ិកកូ (មិចស៊ីកូ) ហាវ៉ាណា (គុយបា); លីម៉ា (ប៉េរូ); បូហ្គោតា (កូឡុំប៊ី); Buenos Aires (អាហ្សង់ទីន) ៕
បកប្រែដោយ Duy Hoan