ចំលើយ៖ បញ្ហាដែលអ្នកសួរគឺបញ្ជាក់ក្នុងចំណុច ក កថាខណ្ឌទី ១  ប្រការទី ៥ នៃអនុក្រឹត្យលេខ ៥៧/២០១៧/ND-CP របស់រដ្ឋាភិបាល ដូចតទៅ៖

នៅដើមឆ្នាំសិក្សា គ្រឹះស្ថានអប់រំមត្តេយ្យសិក្សា និងគ្រឹះស្ថានអប់ទូទៅ  ដែលមានកុមារមត្តេយ្យ និងសិស្សជនជាតិភាគតិចមាន​ចំនួន​ប្រជា​ជន​តិច កំពុងសិក្សា នឹងរៀបចំសកម្មភាពផ្សព្វផ្សាយ និងណែនាំឪពុកម្តាយ (អាណាព្យាបាល) របស់កុមារមត្តេយ្យសិក្សា និងឲ្យសិស្សដែលមានសិទ្ធិទទួលបានគោលនយោបាយ ដាក់ពាក្យស្នើ​សុំជំនួយប្រាក់ឧបត្ថម្ភសិក្សា។

នៅពេលចាប់ផ្តើមនៃវគ្គសិក្សា សាលាត្រៀមមហាវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានអប់រំវិជ្ជាជីវៈដែលមានសិស្ស និងនិស្សិតជនជាតិភាគតិចមានចំនួនប្រជាជនតិច​កំពុងសិក្សា នឹងរៀបចំជូនដំណឹងយ៉ាងទូលំទូលាយដល់សិស្ស និស្សិតដែលមានសិទ្ធិទទួលបានគោលនយោបាយ ឲ្យដាក់ពាក្យសុំជំនួយប្រាក់ឧបត្ថម្ភសិក្សា។

leftcenterrightdel
រូបភាព/qdnd.vn

ក្នុងរយៈពេល ២០ ថ្ងៃ នៃថ្ងៃធ្វើការ ចាប់ពីថ្ងៃប្រកាសដំណឹងនេះ ឪពុកម្តាយ (អាណាព្យាបាល) របស់កុមារមត្តេយ្យសិក្សា សិស្ស និងនិស្សិត ត្រូវដាក់ពាក្យសុំជំនួយប្រាក់ឧបត្ថម្ភសិក្សាជូនគ្រឹះស្ថានអប់រំ។

ក្នុងរយៈពេល ១០ ថ្ងៃនៃថ្ងៃធ្វើការ ចាប់ពីថ្ងៃផុតកំណត់ទទួលពាក្យស្នើសុំ គ្រឹះស្ថានអប់រំទទួលខុសត្រូវក្នុងការរៀបចំការពិនិត្យពាក្យស្នើសុំជំនួយប្រាក់ឧបត្ថម្ភសិក្សា បង្កើត និងផ្តល់សច្ចាប័នលើបញ្ជីរាយនាមអ្នកទទួលផល និងប្រកាសជាសាធារណៈនូវបញ្ជីអ្នកទទួលផល ផ្ញើរបាយការណ៍ទៅស្ថាប័នគ្រប់គ្រងថ្នាក់លើផ្ទាល់ និងអនុវត្តការទូទាត់។

សិស្សមត្តេយ្យសិក្សា សិស្ស និងនិសិស្សដែលកំពុងសិក្សានៅគ្រឹះស្ថានអប់រំសាធារណៈត្រូវដាក់ពាក្យសុំជំនួយប្រាក់ឧបត្ថម្ភសិក្សាតែម្តងគត់ នៅពេលពួកគេចាប់ផ្តើមសិក្សានៅគ្រឹះស្ថានអប់រំ។ នៅឆ្នាំសិក្សាបន្ទាប់ គ្រឹះស្ថានអប់រំនឹងផ្អែកលើបញ្ជីឈ្មោះកុមាមត្តេយ្យសិក្សា សិស្ស និស្សិត ជាជនជាតិភាគមានចំនួនប្រជាជនតិតដែលកំពុងសិក្សានៅសាលា ​និងពាក្យស្នើសុំរបស់កុមាមត្តេយ្យសិក្សា សិស្ស និស្សិត ទើបចូលរៀន ដើម្បីបង្កើត និងផ្តល់សច្ចាប័នបញ្ជីអ្នកទទួលផល៕

បកប្រែដោយ Duy Hoan