ចម្លើយ៖ បញ្ហាដែលអ្នកបានសួរមានចែងក្នុងមាត្រា ១៥ បទប្បញ្ញត្តិស្តីពីការរៀបចំ និងប្រតិបត្តិការរបស់សាលាវិទ្យាល័យជនជាតិអន្តេវាសិក  ដែលចេញរួមគ្នាជាមួយសារាចរលេខ ០៤/២០២៣/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ដូចតទៅ៖

១. សាលាវិទ្យាល័យជនជាតិអន្តេវាសិក​រៀបចំផ្ទះបាយសមូហភាពសម្រាប់សិស្សានុសិស្សជនជាតិនៅអន្តេវាសិកដ្ឋានធានាសុវត្ថិភាពចំណីអាហារ និងអនាម័យ ស្របតាមបទប្បញ្ញត្តិបច្ចុប្បន្ន។ ការងារចិញ្ចឹមបីបាច់ត្រូវបានអនុវត្តដោយបើកចំហ និងតម្លាភាព តាមបញ្ញត្តិនៃច្បាប់។

២. សាលាវិទ្យាល័យជនជាតិអន្តេវាសិក អនុវត្តការងារសុខភាពសាលា ដើម្បីថែទាំសុខភាពសិស្សជនជាតិនៅអន្តេវាសិកដ្ឋាន។

៣. សាលាវិទ្យាល័យអន្តេវាសិកជនជាតិគ្រប់គ្រងយ៉ាងទូលំទូលាយលើការសិក្សា អាហារ ការស្នាក់នៅ និងការធ្វើដំណើររបស់សិស្សានុសិស្សជនជាតិនៅអន្តេវាសិកក្នុងអំឡុងពេលសិក្សានៅសាលា រៀបចំ និងចាត់ចែងការងានៅអន្តេវាសិកដ្ឋានតាមបទប្បញ្ញត្តិ ណែនាំ ពិនិត្យ និងជំរុញឱ្យសិស្សសិក្សាដោយខ្លួនឯង និងសកម្មភាព​​ប្រចាំថ្ងៃរបស់សិស្សនៅអន្តេវាសិកដ្ឋាន។ អប់រំសិស្សានុសិស្សចេះជួយគ្នាទៅវិញទៅមក ចេះជួយគ្នាក្នុងការសិក្សា កសាងជីវភាពរស់នៅបែបស៊ីវិល័យ រក្សាអនាម័យ និងការពារបរិស្ថាន។

leftcenterrightdel
រូប​ថតឧទាហរណ៍

* មិត្តអ្នកអាន Pham Van Duc នៅឃុំ Vinh Son ស្រុក Vinh Linh ខេត្ត Quang Tri បានសួរថា៖ ទម្រង់នៃការបណ្ដុះបណ្ដាល និងបំប៉នគ្រូបង្រៀនភាសាជនជាតិភាគតិច នៅតាមគ្រឹះស្ថានអប់រំទូទៅ និងមណ្ឌលអប់រំបន្ត ត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ បញ្ហាដែលអ្នកសួរមានបញ្ជាក់ក្នុងប្រការ ៦ សារាចរណែនាំលេខ ៣២/២០២១/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ណែនាំអំពីការអនុវត្តមាត្រាមួយចំនួននៃអនុក្រឹត្យលេខ ៨២/២០១០/ND-CP ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១០ ដោយកំណត់ការបង្រៀន និងការរៀនភាសាជនជាតិភាគតិចនៅក្នុងគ្រឹះស្ថានអប់រំទូទៅ និងមណ្ឌលអប់រំបន្ត ដូចតទៅ៖

១. គ្រូបង្រៀនភាសាជនជាតិភាគតិចត្រូវបានបណ្តុះបណ្តាលផ្នែកគរុកោសល្យអំពីភាសាជនជាតិភាគតិចនៅគ្រឹះស្ថានឧត្តមសិក្សា។ គ្រឹះស្ថានឧត្តមសិក្សាដែលបានចាត់តាំងភារកិច្ចឲ្យបណ្តុះបណ្តាលគ្រូបង្រៀង ត្រូវរៀបចំឱ្យបានពេញលេញនូវលក្ខខណ្ឌសម្រាប់ការបើកផ្នែកបណ្តុះបណ្តាលគ្រូបង្រៀនភាសាជនជាតិភាគតិចឱ្យស្របតាមតម្រូវការជាក់ស្តែង។

២. គ្រឹះស្ថានបណ្តុះបណ្តាល បំប៉ន បានប្រគល់ភារកិច្ចបណ្តុះបណ្តាលគ្រូបង្រៀនភាសាជនជាតិភាគតិច ត្រូវរៀបចំ និងចងក្រងឯកសារបណ្តុះបណ្តាល ដោយផ្អែកលើកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនភាសាជនជាតិភាគតិច ដែលចេញដោយក្រសួងអប់រំ និងបណ្តុះបណ្តាល។

៣. ការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាជនជាតិភាគតិចអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ និងបណ្ដុះបណ្ដាល។

បកប្រែដោយ Duy Hoan