ក្នុងតារាងរៀបចំណាត់ថ្នាក់នេះ វៀតណាមមានគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាចំនួន ៦ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាសរុបចំនួន ១៩០៤ កន្លែង។

leftcenterrightdel
ចំណាត់ថ្នាក់សាលាវៀតណាមនៅលើតារាងរៀបចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោកឆ្នាំ ២០២៤ របស់ THE (រូបថត៖ VGP/NN)

នោះគឺ សាកលវិទ្យាល័យ Duy Tan សាកលវិទ្យាល័យ Ton Duc Thang សាកលវិទ្យាល័យជាតិហាណូយ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ និងសាកលវិទ្យាល័យ Hue។ ដូច្នេះ បើប្រៀបធៀបនឹងលើកមុន វៀតណាមនៅតែរក្សាបាននូវបរិមាណគ្រឹះស្ថានអប់រំឧត្តមសិក្សាចំនួន ៦ ក្នុងតារាងរៀបចំណាត់ថ្នាក់នេះ។

នៅឆ្នាំនេះ អង្គការ Times Higher Education បានប្រើក្រមលក្ខណៈវិនិច្ឆ័យថ្មី (THE WUR ៣.០) ក្នុងនោះបង្កើនចំនួនលក្ខណៈវិនិច្ឆ័យពី ១៣ ឡើងដល់ ១៨។ លក្ខណៈវិនិច្ឆ័យចំនួន ៥ ក្រុមដែលត្រូវបានបំពេញបន្ថែមគឺ៖ ការបង្រៀន បរិយាកាសស្រាវជ្រាវ គុណភាពនៃការស្រាវជ្រាវ ការផ្ទេរនិងកម្រិតអន្តរភាវូបនីយកម្ម៕

តាម vovworld.vn