leftcenterrightdel
វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុង ABU Robocon 2023

ការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងពិធីនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាបានមានប្រសាសន៍ថា នេះជាឱកាសសម្រាប់និស្សិតសាកលវិទ្យាល័យមកពីប្រទេសផ្សេងៗគ្នា អាចបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា ចែករំលែកបទពិសោធន៍ និងភាពសម្បូរបែបនៃវប្បធម៌។ នេះក៏ជាលើកទីមួយដែរដែលកម្ពុជារៀបចំព្រឹត្តិការណ៍នេះដែលបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យាមនុស្សយន្តរបស់កម្ពុជា។

ABU Robocon 2023 មានការចូលរួមពីក្រុមសាកលវិទ្យាល័យចំនួន ១៤ ដែលតំណាងឱ្យ ១៣ ប្រទេស និងតំបន់ដែនដី។

បន្ទាប់ពីការប្រកួតរយៈពេលកន្លះថ្ងៃ ក្រុមមកពីប្រទេសជប៉ុនបានឈ្នះជើងឯក Robocon 2023 តាមពីក្រោយដោយក្រុមមកពីទឹកដីហុងកុង (ចិន) ខណៈក្រុមមកពីចិន និងវៀតណាមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ។

នៅក្នុងព្រឹត្តិការណ៍នោះ កម្ពុជាបានប្រគល់ទង់ ABU Robocon ជូនប្រទេសវៀតណាមដែលនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៤៕

បកប្រែដោយ Duy Hoan