leftcenterrightdel
ក្រុមវៀតណាមចូលរួមការប្រកួតអូឡាំពិកគណិតវិទ្យាអន្តរជាតិឆ្នាំ ២០២៣ (រូបថត៖ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម)

ព្រឹត្តិការណ៍អូឡាំពិកគណិតវិទ្យាអន្តរជាតិឆ្នាំ ២០២៣ បានប្រព្រឹត្តទៅនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១២ ខែកក្កដា ដោយមានការចូលរួមពីបេក្ខសិស្សចំនួន ៦២៥ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន១១២។ គណៈកម្មការរៀបចំបានជូនមេដាយចំនួន ៣១៥ គ្រឿង ក្នុងនោះ មានមេដាយមាស ៥៣ គ្រឿង មេដាយប្រាក់ ៨៩ គ្រឿង មេដាយសំរឹទ្ធ ១៧៣ គ្រឿង។ ជាមួយនឹងស្នាដៃនេះ វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងការប្រកួត។

យោងតាមព័ត៌មានពីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមឲ្យ​ដឹង​ថា ក្រុមសិស្សវៀតណាមដែលចូលរួមការប្រកួតអូឡាំពិកជីវសាស្ត្រអន្តរជាតិឆ្នាំ២០២៣ ដែលមានបេក្ខសិស្សចំនួន ៣ នាក់ ទទួលបានមេដាយប្រាក់ចំនួន ១ គ្រឿង និងមេដាយសំរឹទ្ធចំនួន ២ គ្រឿង៕

បកប្រែដោយ Thuy Anh