នេះគឺជាសាកលវិទ្យាល័យតែមួយគត់របស់វៀតណាមស្ថិតក្នុងបញ្ជីសាកលវិទ្យាល័យល្អបំផុតទាំង ១០០ នៅអាស៊ីក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនោះ វៀតណាមមានសាកលវិទ្យាល័យចំនួន ៥ ផ្សេងទៀតនៅក្នុងបញ្ជីរបស់ THE រួមមាន៖ សាកលវិទ្យាល័យ Duy Tan (ជាប់ចំណាត់ថ្នាក់លេខ ១០៦); សាកលវិទ្យាល័យជាតិហាណូយ (ចំណាត់ថ្នាក់ ៣៥១-៤០០); សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ (ចំណាត់ថ្នាក់ ៥០១-៦០០); សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ (ចំណាត់ថ្នាក់ ៥០១-៦០០) និងសាកលវិទ្យាល័យ Hue (ចំណាត់ថ្នាក់ ៦០១+)។

leftcenterrightdel
វៀតណាមមានសាលាស្ថិតនៅក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតទាំង ១០០ នៅអាស៊ីក្នុងឆ្នាំ២០២៣

THE គឺជាអង្គការធ្វើចំណាត់ថ្នាក់សាកលវិទ្យាល័យដ៏មានកិត្យានុភាព និងមានឥទ្ធិពលបំផុតនៅក្នុងពិភពលោក។ នៅឆ្នាំនេះ ចំណាត់ថ្នាក់សាកលវិទ្យាល័យអាស៊ីរបស់ THE គឺផ្អែកលើវិស័យចំនួន ៥ រួមមាន៖ ការបង្រៀន ការស្រាវជ្រាវ ការដកស្រង់វិទ្យាសាស្ត្រ យថាទស្សន៍អន្តរជាតិ ប្រាក់ចំណូលពីការផ្ទេរតម្រិះវិជ្ជា។ ក្នុងឆ្នាំ ២០២៣ មានគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦៦៩ នៅក្នុងប្រទេស និងតំបន់ដែនដីនៅអាស៊ីចំនួន ៣១ ដែលត្រូវបានចាត់ថ្នាក់ដោយ THE៕

បកប្រែដោយ Thuy Anh