leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung ថ្លែងនៅសាកលវិទ្យាល័យ Virginia​ (រូបថត៖ TTXVN)

កិច្ចសន្ទនានេះគឺជាផ្នែកមួយនៃសកម្មភាព “កិច្ចសន្ទនាជាមួយឯកអគ្គរដ្ឋទូត” របស់មជ្ឈ មណ្ឌលនយោបាយវិជ្ជា សាកលវិទ្យាល័យ Virginia ដែលទាក់ទាញការចូលរួមពីសាស្ត្រាចារ្យ គ្រូបង្រៀន និងនិស្សិតជិត ២០០នាក់ តាមទម្រង់ផ្ទាល់ផងនិងតាម អ៊ីនធឺណិតផង។ នៅទីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានរំលេចនូវសមិទ្ធិផលសេដ្ឋកិច្ចសង្គមសំខាន់ៗរបស់វៀតណាម សក្ដានុពលរបស់ប្រទេសជាតិ ក៏ដូចជាគោលនយោបាយកិច្ចការបរទេស និងទំនាក់ទំនងការបរទេសបើកចំហ ឋានៈកាន់តែខ្ពស់របស់វៀតណាមនៅក្នុងតំបន់និងលើឆាកអន្តរជាតិ។ ជាពិសេស លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើវឌ្ឍនភាពនៃទំនាក់ទំនងវៀតណាម-អាមេរិក ក្រោយរយៈពេល ២៨ ឆ្នាំនៃការធ្វើប្រក្រតីភាពទំនាក់ទំនង (១៩៩៥-២០២៣) និងក្នុងឱកាសខួប លើកទី១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ (២០១៣-​២០២៣) ផងដែរ។

ក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung ក៏បានជួបធ្វើការជាមួយបណ្ដាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Virginia ដើម្បីពិភាក្សាអំពីកាលានុវត្តភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងសាកលវិទ្យាល័យ Virginia និងមូលដ្ឋានអប់រំនៅវៀតណាម ជាពិសេសការផ្លាស់ប្តូរនិស្សិតរវាងប្រទេសទាំងពីរ៕

តាម vovworld.vn