លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា ប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលផ្សារភ្ជាប់នឹងការអភិរក្ស និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី។ ចំពោះបញ្ហាផ្លាស់ប្តូរថាមពល លោកឧបនាយករដ្ឋមន្ត្រីរំពឹងថា ចក្រភពអង់គ្លេសជួយឧបត្ថម្ភវៀតណាមជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍គម្រោងថាមពលកកើតឡើងវិញ ជាពិសេសថាមពលខ្យល់នៅឆ្នេរសមុទ្រ ដើម្បីជំនួសប្រភពថាមពលពីរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម ជួយគាំទ្របច្ចេកវិទ្យាដើម្បីដំណើរការប្រព័ន្ធថាមពលជាតិ នៅពេលដែលអត្រាថាមពលកកើតឡើងវិញពីខ្យល់ និងពន្លឺព្រះអាទិត្យកំពុងកើនឡើង។

leftcenterrightdel
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី ទទួលជួបជាមួយលោកស្រី Therese Coffey រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្បៀងអាហារ និងកិច្ចការជនបទរបស់ចក្រភពអង់គ្លេស (រូបថត៖ vnanet.vn)

សូមរំលឹកថា នាថ្ងៃដដែល លោកស្រី Therese Coffey បានពិភាក្សាជាមួយ លោក Le Minh Hoan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទអំពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ម្ហូបអាហារ និងភេសជ្ជៈ។ ក្នុងឱកាសនេះ ចក្រភពអង់គ្លេស និងវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីការអនុវត្តកម្មវិធីនានានៃមូលនិធិជីវចម្រុះរបស់ចក្រភពអង់គ្លេសនៅវៀតណាម៕

បកប្រែដោយ Thuy Anh