ឆ្នាំនេះ វៀតណាមមានអ្នកវិទ្យាសាស្ត្រចំនួន ១៣ រូបចូលរួមក្នុងបញ្ជីចំណាត់ថ្នាក់នោះមាន៖ សាស្ត្រាចារ្យ បណ្ឌិត Nguyen Dinh Duc; សាស្រ្តាចារ្យ បណ្ឌិត Pham Hung Viet; សាស្រ្តាចារ្យរង បណ្ឌិត Tu Binh Minh; សាស្រ្តាចារ្យរង បណ្ឌិត Le Hoang Son (សាកលវិទ្យាល័យជាតិហាណូយ); បណ្ឌិត Hoang Nhat Duc (សាកលវិទ្យាល័យ Duy Tan); សាស្រ្តាចារ្យ បណ្ឌិត Hoang Van Minh (សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសុខភាពសាធារណៈ); សាស្រ្តាចារ្យ Nguyen Van Hieu (សាកលវិទ្យាល័យ Phenikaa); សាស្រ្តាចារ្យ បណ្ឌិត Nguyen Xuan Hung និងបណ្ឌិត Phung Van Phuc (សាកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុងហូជីមិញ); សាស្រ្តាចារ្យរង បណ្ឌិត Nguyen Thoi Trung (សាកលវិទ្យាល័យ Van Lang); សាស្រ្តាចារ្យរង បណ្ឌិត Thai Hoang Chien (សាកលវិទ្យាល័យ Ton Duc Thang); សាស្រ្តាចារ្យរង បណ្ឌិត Bui Quoc Tinh (សាកលវិទ្យាល័យបច្ចេកវិទ្យា Tokyo ជប៉ុន); សាស្រ្តាចារ្យរង បណ្ឌិត Tran Xuan Bach (សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ)។

leftcenterrightdel
សាស្ត្រាចារ្យ Nguyen Dinh Duc (រូបថត៖ vnanet.vn)

តារាងចំណាត់ថ្នាក់នៃអ្នកវិទ្យាសាស្ត្រត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដោយគេហទំព័រ Research.com ក្នុងវិស័យចំនួន២៤។ នៅក្នុងចំណាត់ថ្នាក់នេះ Research.com បានរួមបញ្ចូលក្នុងតារាងចំណាត់ថ្នាក់អ្នកវិទ្យាសាស្ត្រ ១០០,០០០ នាក់ជាមួយនឹងការប្រកាសលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រ និងផលិតភាពដកស្រង់កំពូលរបស់ពិភពលោក ដោយផ្អែកលើការពិនិត្យឡើងវិញនៃទិន្នន័យពីអ្នកវិទ្យាសាស្ត្រ ១៦៦,៨៨០ នាក់៕

បកប្រែដោយ Thuy Anh