តំណាងតែមួយគត់របស់វៀតណាមគឺ Mai Duc Nguyen សិស្សថ្នាក់ទី 12A9 សាលា Nguyen Binh Khiem ទីក្រុង Ha Long ខេត្ត Quang Ninh បានឈ្នះជ័យលាភីលេខ២​ ក្នុងប្រភេទអត្ថរូបភាព។

leftcenterrightdel
ការប្រឡងត្រូវបានរៀបចំដោយក្រសួងការបរទេសកូរ៉េខាងត្បូងសម្រាប់សិស្សានុសិស្សមកពីប្រទេសកូរ៉េខាងត្បូងនិងបណ្ដាប្រទេសជាប់ដងទន្លេមេគង្គ (រូបថត៖ baoquangninh.vn)

អត្ថបទរបស់ Mai Duc Nguyen បានណែនាំដល់ការប្រឡង និងសាធារណជនអំពីគម្រោងបំប្លែងទឹកភ្លៀងទៅជាទឹកស្អាតដែលត្រូវបានសាងសង់ដោយជោគជ័យ និងដាក់ឱ្យដំណើរការនៅសាលា Nguyen Binh Khiem។ នេះគឺជាគម្រោងដែលធ្វើហិរញ្ញប្បទានដោយមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ (MKCF) និងសាកលវិទ្យាល័យជាតិសេអ៊ូល (SNU) ហើយត្រូវបានសាងសង់ក្នុងខែមិថុនា ឆ្នាំ ២០២២ ដោយប្រែក្លាយសាលា Nguyen Binh Khiem ទៅជា "សាលាទឹកភ្លៀង" ដំបូងគេនៅអាស៊ីអាគ្នេយ៍៕

បកប្រែដោយ Thuy Anh