ថែទាំការអប់រំនៅតំបន់ជនជាតិភាគតិច
កប.អនឡាញ - ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ខេត្ត Dak Lakទាំងមូល មានសិស្សានុសិស្សជាង ៤៧ ម៉ឺននាក់ ដែលក្នុងនោះសិស្សជនជាតិភាគតិចមានចំនួនជាង ៣០%។ ដើម្បីថែទាំការអប់រំនៅតំបន់ជនជាតិភាគតិច ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Dak Lak បានដាក់ចេញគោលនយោបាយ និងដំណោះស្រាយជាក់ស្តែងជាច្រើន។
ជាដំបូង ខេត្ត Dak Lak យកចិត្តទុកដាក់ចំពោះការវិនិយោគលើការកសាងបណ្តាញសាលារៀន និងថ្នាក់រៀន បំពេញតម្រូវការសិក្សារបស់សិស្សានុសិស្ស។ បច្ចុប្បន្ននេះ នៅក្នុងខេត្តមានសាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យថ្នាក់ខេត្ត (សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យ N'Trang Long); សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យថ្នាក់ស្រុកចំនួន ១៥។
យោងតាមលោក Ha Huy Quang អនុប្រធានគណៈកម្មការជនជាតិខេត្ត Dak Lak បានឲ្យដឹងថា ចាប់ពីឆ្នាំ២០០៣ មកទល់បច្ចុប្បន្ននេះ ការលើកកម្ពស់គុណភាពអប់រំនៅតំបន់ជនជាតិភាគតិច ក៏ដូចជាការអនុវត្តរបប និងគោលនយោបាយសម្រាប់និស្សិតជនជាតិភាគតិចទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ការអនុវត្តគោលនយោបាយជួយឧបត្ថម្ភសិស្សានុសិស្សវិទ្យាល័យនៅតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមលំបាកខ្លាំង យោងតាមសេចក្តីសម្រេចចុះលេខ ១២/២០១៣/QD-TTg ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៣ របស់នាយករដ្ឋមន្ត្រី ខេត្តបានជួយឧបត្ថម្ភសិស្សានុសិស្សជិត ១ ម៉ឺននាក់ ជាមួយនឹងថវិកាជិត ៤៦ ពាន់លានដុង; ខេត្តក៏បានអនុវត្តទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងការឧបត្ថម្ភអង្ករ ចែកសៀវភៅសិក្សា សៀវភៅសរសេរ និងឧបករណ៍សិក្សាដល់សិស្សានុសិស្សជនជាតិភាគតិច តាមសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី និងអនុក្រិត្យរបស់រដ្ឋាភិបាល។
    |
 |
ការផ្តល់កង់ជូនសិស្សានុស្សិសជនជាតិភាគតិចនៅឃុំ Cu Pui ស្រុក Krong Bong (ខេត្ត Dak Lak) |
បើតាមលោក Pham Dang Khoa ប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Dak Lak បានឲ្យដឹងថា ការអនុវត្តរបប និងគោលនយោបាយសម្រាប់សិស្សានុសិស្សជនជាតិភាគតិច តែងតែត្រូវបានខេត្តអនុវត្តយ៉ាងពេញលេញ និងទាន់ពេលវេលា ដោយនាំមកនូវលទ្ធផលវិជ្ជមាន។ ជាពិសេស នៅឆ្នាំ២០២០ និងឆ្នាំ២០២១ សិស្សានុសិស្សត្រូវសិក្សាតាមប្រព័ន្ធអនឡាញ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ខេត្ត Dak Lak បានកៀរគរធនធានជាច្រើនពីសង្គមដើម្បីថែទាំការអប់រំ ជាពិសេសការអប់រំនៅតាមតំបន់ជនជាតិភាគតិច ដូចជា ការផ្តល់សៀវភៅសិក្សា សៀវភៅសរសេរ សម្ភារៈសិក្សា ទូរស័ព្ទ កុំព្យូទ័រ និងជំនួយអ៊ីនធឺណិត។ល។
លើសពីនេះ ក្នុងប៉ុន្មានឆ្នាំកន្លងមក ខេត្ត Dak Lak បានអនុវត្តគោលនយោបាយជម្រើសយ៉ាងល្អ; រៀបចំការបង្រៀន និងរៀនភាសារបស់ជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាពនៅក្នុងគ្រឹះស្ថានអប់រំវិទ្យាល័យ និងមជ្ឈមណ្ឌលអប់រំ; អនុវត្តបានល្អនូវរបប និងគោលនយោបាយសម្រាប់គ្រូបង្រៀន អ្នកគ្រប់គ្រងអប់រំដែលធ្វើការក្នុងសាលាឯកទេស តំបន់ដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមពិបាកខ្លាំង តំបន់ជនជាតិភាគតិច។ អាស្រ័យដោយអនុវត្តទាន់ពេលវេលាយ និងប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយរបស់បក្ស និងរដ្ឋ រួមជាមួយការយកចិត្តទុកដាក់ និងការថែទាំរបស់មូលដ្ឋាន ការអប់រំនៅតំបន់ជនជាតិភាគតិចនៅខេត្ត Dak Lak បានមានការផ្លាស់ប្ដូរជាវិជ្ជមាន ជាពិសេសគុណភាពនៃការបង្រៀន និងការសិក្សាត្រូវបានលើកកម្ពស់ ស្ថានភាពសិស្សានុសិស្សជនជាតិភាគតិចបោះបង់ការសិក្សាត្រូវបានកាត់បន្ថយដែរ៕
បកប្រែដោយ Huyen Trang