កម្មវិធីសហប្រតិបត្តិការរវាងសាកលវិទ្យាល័យអន្តរជាតិ (សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ) និងសាកលវិទ្យាល័យទីក្រុងស៊ីដនី (អូស្ត្រាលី) ក្នុងបំណងរួមគ្នាអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្នែកគ្រប់គ្រងពាណិជ្ជកម្មតាមទម្រង់ ២+២។ កម្មវិធីនេះត្រូវបានទទួលស្គាល់ដោយសាកលវិទ្យាល័យទីក្រុងស៊ីដនីសម្រាប់គុណភាពនៃការបណ្តុះបណ្តាល គុណភាពរបស់គ្រូបង្រៀន និងសម្ភារៈរបស់សាកលវិទ្យាល័យអន្តរជាតិ។

leftcenterrightdel
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាកលវិទ្យាល័យអន្តរជាតិ (សកលវិទ្យាល័យជាតិទីក្រុងហូជីមិញ) និងសាកលវិទ្យាល័យទីក្រុងស៊ីដនី (អូស្ត្រាលី)

កម្មវិធីសហប្រតិបត្តិការនេះ បានជួយដល់និស្សិតមានរយៈពេលសិក្សា ២ ឆ្នាំដំបូងនៅប្រទេសវៀតណាម និង ២ ឆ្នាំបន្ទាប់ទៅសិក្សានៅប្រទេសអូស្ត្រាលី។ នៅពេលបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យទីក្រុងស៊ីដនី។ ជាពិសេស សាកលវិទ្យាល័យទីក្រុងស៊ីដនី នៅទទួលស្គាល់សមត្ថភាពភាសាបរទេសរបស់និស្សិត បន្ទាប់ពីសិក្សាភាសាអង់គ្លេសក្នុងរយៈពេល ២ ឆ្នាំនៅសាកលវិទ្យាល័យអន្តរជាតិ។ ទន្ទឹមនឹងនោះ សាកលវិទ្យាល័យទីក្រុងស៊ីដនីនៅផ្តល់អាហារូបករណ៍ជាច្រើនសម្រាប់និស្សិតដែលមានលទ្ធផលល្អក្នុងការសិក្សា នៅពេលចូលរៀនបន្តនៅប្រទេសអូស្ត្រាលី៕

បកប្រែដោយ Thuy Anh