leftcenterrightdel
ទិដ្ឋភាពនៃពិធីរំលឹកខួប (រូបថត៖ hanoimoi.com.vn)

ថ្លែងមតិនៅពិធីនេះ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមនិយាយភាសា Esperanto របស់វៀតណាម ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ សមាគមនិយាយភាសា Esperanto របស់វៀតណាម បានរួមវិភាគទានជាច្រើនក្នុងការកសាងប្រទេសជាតិ និងសមាហរណកម្មអន្តរជាតិ ឧទ្ទេសនាមយ៉ាងសកម្មអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់វៀតណាមទៅកាន់សហគមន៍និយាយភាសា Esperanto លើពិភពលោកនិយាយរួម និងមិត្តភ័ក្តិអន្តរជាតិនិយាយដោយឡែក; ពង្រឹងការជួបប្រាស្រ័យ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសផ្នែកព័ត៌មាន ការបណ្តុះបណ្តាល-ចំណេះវិជ្ជា កិច្ចសហប្រតិបត្តិការយុវជន។ល។ ជាពិសេស តាមរយៈភាសា Esperanto សមាគមបានរួមចំណែកផ្សព្វផ្សាយអក្សរសាស្ត្រវៀតណាមដល់មិត្តភ័ក្តិអន្តរជាតិ។

ដើម្បីទទួលស្គាល់ការរួមវិភាគទានជាវិជ្ជមានរបស់សមាគមនិយាយភាសា Esperanto របស់វៀតណាម នាយករដ្ឋមន្ត្រីបានសម្រេចចិត្តជូនប័ណ្ណសរសើរដល់សមាគម ដែលមានស្នាដៃឆ្នើមក្នុងវិស័យការទូតប្រជាជន រួមចំណែកក្នុងបុព្វហេតុកសាងសង្គមនិយម និងការពារមាតុភូមិ៕

បកប្រែដោយ Huyen Trang