អនុស្សរណៈយោគយល់គ្នាបានបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងអង់គ្លេសលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមចំណែកជំរុញគោលដៅអភិវឌ្ឍន៍វិជ្ជាជីវៈនៅវៀតណាម។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung តាងនាមរដ្ឋាភិបាលវៀតណាមនិងឯកអគ្គរដ្ឋទូតសហព័ន្ធអង់គ្លេសនិងអៀរឡង់ខាងជើងប្រចាំវៀតណាម លោក Gareth Ward បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ( រូបថត៖ VOV)

លោករដ្ឋមន្ដ្រី Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម បានឲ្យដឹងថា “បច្ចុប្បន្នវៀត ណាមមានគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ១.៩២៩។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអង់គ្លេសដែលបានជួយគាំទ្រវិស័យអប់រំវៀតណាមនាពេលកន្លងមក។ ជាពិសេសវគ្គបណ្តុះបណ្តាលរយៈពេលខ្លី សំដៅលើកកម្ពស់គុណភាពគ្រូបង្រៀនអំពីចំណេះដឹងអាជីវកម្ម វិធីសាស្រ្តបណ្តុះបណ្តាលវិជ្ជាជីវៈ ការបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនវិជ្ជាជីវៈ។ ព្រមទាំងសហការរវាងគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ​វៀត​ណាម និងគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងអង្គការផ្តល់សញ្ញាបត្រ” របស់អង់គ្លេស។

ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានចែករំលែកព័ត៌មានអំពីកិច្ចសហប្រតិបត្តិការមួយចំនួនដែលទាក់ទងនឹងការជួយឧបត្ថម្ភជនរងគ្រោះដោយសារការជួញដូរមនុស្ស ការថែទាំកុមារ និងការពារកុមារ៕

បកប្រែដោយ Pham Diep