លោកស្រី Rana Flowers ប្រធាន UNICEF នៅវៀតណាម បញ្ជាក់ថា សេចក្តីសម្រេចចិត្តស្ដីពីការបើកសាលាឡើងវិញនឹងនាំមកនូវផលប្រយោជន៍សម្រាប់កុមារ ព្រោះការបិទសាលាក្នុងរយៈពេលយូរពេកនឹងនាំឲ្យមានផលអវិជ្ជមាន។ លោកស្រី Rana Flowers វាយតម្លៃថា វៀតណាមកំពុងត្រៀមរៀបចំយ៉ាងល្អ បន្តអនុវត្តការកំណត់ ៥K និងធានាបាននូវការចាក់វ៉ាក់សាំងពេញលេញ និងការចាក់វ៉ាក់សាំងដូសជម្រុញសម្រាប់មនុស្សពេញវ័យ។

leftcenterrightdel
រូបថតឧទាហរណ៍ (រូបថត៖ tuoitre.vn)

UNICEF និងក្រសួងអប់រំនិងបណ្ដុះបណ្ដាលក៏បានផ្តល់ដំបូន្មានជាក់ស្តែងដើម្បីជួយសិស្សឲ្យត្រឡប់មករៀនផ្ទាល់វិញ ដូចជា រៀបចំទឹកលាងដៃ បែងចែកសិស្សនិងគ្រូជាក្រុម រៀបចំការផ្លាស់ប្តូរព័ត៌មានរវាងសាលារៀន សិស្សនិងឪពុកម្តាយ។ល៕

បកប្រែដោយ Thuy Anh