ក្នុងជំនួប លោកសាស្រ្តាចារ្យ Andrew Parfitt នាយកសាលា UTS បានឲ្យដឹងថា សាលាយកចិត្តទុកដាក់ដល់ការជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងសាលា UTS ជាមួយសាលា និងមជ្ឈមណ្ឌលស្រាវជ្រាវរបស់វៀតណាម។ លោកសាស្រ្តាចារ្យ Andrew Parfitt វាយតម្លៃខ្ពស់ចំពោះគុណភាពនៃការសិក្សារបស់និស្សិត និងអ្នកស្រាវជ្រាវវៀតណាម ហើយមានគោលបំណងទទួលច្រើនថែមទៀតនូវនិស្សិតវៀតណាមមកសិក្សានៅសាលា UTS នាពេលខាងមុខ។

leftcenterrightdel
លោកអគ្គកុងស៊ុល Nguyen Dang Thang និងលោកសាស្រ្តាចារ្យ Andrew Parfitt (រូបថត៖ baoquocte.vn)

លោកអគ្គកុងស៊ុល Nguyen Dang Thang វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសាលា UTS និងសាកលវិទ្យាល័យធំទាំងឡាយរបស់វៀតណាម ហើយស្នើឲ្យសាលា UTS បន្តយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់និស្សិតវៀតណាមដែលកំពុងសិក្សានៅសាលា និងបង្កើតលក្ខខណ្ឌសម្រាប់និស្សិតវៀតណាមមកសិក្សាផ្ទាល់នៅសាលា។

លោកសាស្រ្តាចារ្យ Andrew Parfitt បានឲ្យដឹងថា សាលា UTS ត្រៀមជាស្រេចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវនិងសហគ្រាសរបស់វៀតណាម ក្នុងដំណើរការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការផ្លាស់ប្ដូរថ្មី នៅដំណាក់កាល ២០២១-២០៣០ បន្ទាប់ពីត្រូវបានអនុម័ត៕

បកប្រែដោយ Thanh Cong