leftcenterrightdel
វិទ្យាល័យអន្តេវាសិកដ្ឋានជនជាតិភាគតិច (រូបថត៖ vnanet.vn)

ចម្លើយ៖ យោងតាមមាត្រទី ២ សារាចរលេខ ០១/២០១៦/TT-BGDĐT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលឲ្យដឹងថា គោលដៅ តួនាទី និងលក្ខណៈនៃវិទ្យាល័យអន្តេវាសិកដ្ឋានជនជាតិភាគតិចត្រូវបានច្បាប់កំណត់ ដូចខាងក្រោម៖

1. វិទ្យាល័យអន្តេវាសិកដ្ឋានជនជាតិភាគតិចត្រូវបានរដ្ឋបង្កើតឡើងសម្រាប់សិស្សជនជាតិភាគតិចដែលស្នាក់នៅនៅតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមលំបាកខ្លាំងក្នុងបំណងបណ្តុះបណ្តាលកម្មាភិបាលមានគុណភាពសម្រាប់តំបន់នេះ។

2. សាលាជនជាតិភាគតិចដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងពង្រឹងវិស័យសន្តិសុខការពារជាតិនៅតំបន់ព្រៃភ្នំ និងតំបន់ជនជាតិភាគតិច។

3.  វិទ្យាល័យជនជាតិភាគតិច គឺជាប្រភេទប្រព័ន្ធសាលាពិសេស ដែលមានលក្ខណៈទូទៅ ជនជាតិ និងអន្តេវាសិកដ្ឋាន៕

បកប្រែដោយ Duy Hoan