នេះជាវគ្គបំប៉នទី​ ២ ក្នុងក្របខ័ណ្ឌនៃវគ្គបំប៉នសម្រាប់ការបង្រៀនភាសាវៀតណាមសម្រាប់គ្រូបង្រៀនជនជាតិវៀតណាមនៅឯបរទេសឆ្នាំ២០២១ ដែលរៀបចំដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាមនៅឯបរទេសចំណុះក្រសួងការបរទេសសហការជាមួយក្រសួងអប់រំ និងបណ្តុះបណ្តាល។

leftcenterrightdel
បើកវគ្គបំប៉នការបង្រៀនភាសាវៀតណាមសម្រាប់គ្រូបង្រៀនជនជាតិវៀតណាមនៅអឺរ៉ុប និងអាមេរិកខាងជើង (រូបថត៖ baoquocte.vn)

ចូលរួមវគ្គបំប៉ននេះ សិក្ខាកាមទាំងឡាយទទួលបានចំណេះដឹងនិងជំនាញក្នុងការបង្រៀនភាសាវៀតណាមដែលពិតជាមានប្រយោជន៍ និងអាចអនុវត្តបានល្អ។

* នៅរសៀលថ្ងៃទី ៧ ខែវិច្ឆិកា វគ្គបំប៉នសម្រាប់ការបង្រៀនភាសាវៀតណាមជូនគ្រូបង្រៀនជនជាតិវៀតណាមនៅតំបន់អាស៊ី និងអូស្ត្រាលីបានបិទបញ្ចប់ហើយ បន្ទាប់ពីជិតមួយខែដំណើរការ៕

បកប្រែដោយ Huyen Trang