leftcenterrightdel
គ្រូបង្រៀនចូលរួមវគ្គបំប៉នការបង្រៀនភាសាវៀតណាមនៅបណ្តាប្រទេស (រូបថត៖ baoquocte.vn)

វគ្គបំប៉ននេះត្រូវបានរៀបចំឡើងជាពីរថ្នាក់៖ ថ្នាក់ទីមួយគឺសម្រាប់តំបន់អាស៊ី-អូស្ត្រាលី និងថ្នាក់ទីពីរគឺសម្រាប់តំបន់អឺរ៉ុប-អាមេរិកខាងជើង។ ក្នុងនោះ ថ្នាក់ទីមួយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ខែតុលា ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ដោយមានសិក្ខាកាមចំនួន ២៥៨ នាក់មកពីប្រទេសនិងដែនដីចំនួន ១០ នៅអាស៊ី និងអូស្ត្រាលី។ វគ្គបំប៉ននេះត្រូវបានគេរំពឹងថានឹងនាំមកនូវចំណេះដឹងវិជ្ជាជីវៈដ៏មានប្រយោជន៍ ព្រមទាំងជាឱកាសសម្រាប់គ្រូបង្រៀននៅឯបរទេសចែករំលែកបទពិសោធន៍ដ៏មានតម្លៃក្នុងការបង្រៀនភាសាវៀតណាម ដោយហេតុនេះបន្តរួមចំណែកក្នុងចលនាបង្រៀន និងរៀនភាសាវៀតណាមនៅក្នុងប្រទេសសាមី។

បន្ទាប់ពីពិធីបើក ប្រតិភូទាំងឡាយបានចូលរួមក្នុងសិក្ខាសាលាស្តីពី “ស្ថានភាពនៃការបង្រៀន និងរៀនភាសាវៀតណាមនៅក្នុងសហគមន៍ជនជាតិវៀតណាមនៅឯបរទេស និងវិធានការលើកកម្ពស់” ៕

បកប្រែដោយ Huyen Trang