ការប្រកួតអូឡាំពិកគណិតវិទ្យាអន្តរជាតិឆ្នាំ ២០២១ (IMO 2021)  ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូដោយសហព័ន្ធរុស្ស៊ី ដោយមានការចូលរួមពីបេក្ខសិស្សចំនួន ៦១៩ នាក់មកពីប្រទេស និងដែនដីចំនួន ១០៧។

leftcenterrightdel
បេក្ខសិស្សវៀតណាមចំនួន ៦ នាក់ដែលចូលរួមការប្រកួតអូឡាំពិកគណិតវិទ្យាអន្តរជាតិ ឆ្នាំ២០២១ សុទ្ធតែទទួលបានពានរង្វាន់ទាំងអស់ (រូបថត៖ vnanet.vn)

* នៅល្ងាចថ្ងៃដដែល ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម បានជូនដំណឹងថា បេក្ខសិស្សវៀមណាមទាំង ៤ នាក់ ដែលចូលរួមការប្រកួតអូឡាំពិកជីវវិទ្យាអន្តរជាតិឆ្នាំ ២០២១ បានទទួលមេដាយទាំងអស់ ក្នុងនោះមានមេដាយមាស ១ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១។

leftcenterrightdel
ក្រុមបេក្ខសិស្សវៀតណាមសម្រេចបានលទ្ធផលល្អប្រសើរនៅការប្រកួតអូឡាំពិកជីវវិទ្យាអន្តរជាតិ ឆ្នាំ២០២១ (រូបថត៖ giaoducthoidai.vn)

ការប្រកួតអូឡាំពិកជីវវិទ្យាអន្តរជាតិឆ្នាំ ២០២១ (IBO2021) រៀបចំឡើងដោយប្រទេសព័រទុយហ្កាល់ តាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែកក្កដា ដោយមានការចូលរួមពីបេក្ខសិស្សចំនួន ៣០៤ នាក់ មកពីប្រទេស និងដែនដីចំនួន ៧៦។

* បេក្ខសិស្សវៀមណាមទាំង ៥ នាក់ ដែលចូលរួមការប្រកួតអូឡាំពិករូបវិទ្យាអន្តរជាតិ ឆ្នាំ ២០២១ ក៏ទទួលបានមេដាយមាស ៣ និងមេដាយប្រាក់ ២ ផងដែរ។

ការប្រកួតអូឡាំពិករូបវិទ្យាអន្តរជាតិឆ្នាំ ២០២១ (IPhO 2021) រៀបចំឡើងដោយប្រទេសលីទុយអានី តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីបេក្ខសិស្សចំនួន ៣៦៨ នាក់ មកពីប្រទេស និងដែនដីចំនួន ៧៦៕

បកប្រែដោយ Huyen Trang