leftcenterrightdel
សិស្សឆ្នើមចំនួន ១៤ នាក់ដែលតំណាងឱ្យសិស្សវៀតណាម ចូលរួម ISEF ឆ្នាំ២០២១

នៅឆ្នាំនេះ ក្រុមវៀតណាមបានចុះឈ្មោះចូលរួមការប្រកួតប្រជែងជាមួយគម្រោងចំនួន ៧ ក្នុងវិស័យចំនួន ៧ លើ ២១ វិស័យនៃ ISEF ឆ្នាំ ២០២១។ គម្រោងទាំងនេះ គឺជាគំរោងដែលទទួលបានពានរង្វាន់លេខ ១ នៃការប្រកួតប្រជែងស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្នាក់ជាតិសម្រាប់សិស្សថ្នាក់វិទ្យាល័យ ឆ្នាំសិក្សា ២០២០-២០២១ ដែលប្រព្រឹត្តទៅនាពេលថ្មីៗនេះនៅទីក្រុង Thua Thien Hue។

ចូលរួម ISEF ឆ្នាំ២០២១ មានគម្រោងប្រមាណ ១,៥០០ នៃបេក្ខជនចំនួន ២០០០ នាក់មកពីប្រទេស និងដែនដីជាង ៨០ នៅលើពិភពលោក។ តម្លៃសរុបនៃពានរង្វាន់សម្រាប់ ISEF ឆ្នាំ២០២១  មានចំនួនជាង ៥ លានដុល្លារអាមេរិក ដែលត្រូវបានផ្តល់ជូនជាអាហារូបករណ៍ ការចុះកម្មសិក្សា និងរង្វាន់៕

បកប្រែដោយ Huyen Trang