leftcenterrightdel
វៀតណាមបានឈ្នះមេដាយមាសចំនួន ១៦ ក្នុងការប្រកួតស្វែងរកទេពកោសល្យគណិតវិទ្យាអន្តរជាតិ (រូបថត៖ dantri.com.vn)

យោងតាមគណៈកម្មការរៀបចំបានឲ្យដឹងថា ក្នុងការប្រកួតឆ្នាំនេះ វៀតណាមមានសិស្សចំនួន ៣៣២ នាក់ ដែលក្នុងនោះសិស្សចំនួន ១៦ នាក់ បានឈ្នះមេដាយមាស និងសិស្ស ៥៦ នាក់ បានឈ្នះមេដាយប្រាក់ និងសិស្ស ១៣៥ នាក់ បានឈ្នះមេដាយសំរឹទ្ធនិងសិស្យ ១២៥ នាក់ ទទួលបានរង្វាន់លើកទឹកចិត្ត ។ ក្នុងការប្រកួតនេះ បេក្ខជនត្រូវប្រឡង ២ វគ្គ តាមប្រព័ន្ធវីដេអូ។  នៅវគ្គទី ១ បេក្ខជននឹងប្រឡងគណិតវិទ្យាជាភាសាអង់គ្លេសក្នុងរយៈពេល ៩០ នាទី។ បេក្ខជនដែលជាប់វគ្គទី ១ នឹងបានចូលរួមប្រឡងវគ្គទី ២។

ការប្រកួតស្វែងរកទេពកោសល្យគណិតវិទ្យាអន្តរជាតិ ITMC ជាការប្រកួតគួរឱ្យទាក់ទាញដោយប្រមូលផ្តុំបេក្ខជនមានទេពកោសល្យជាច្រើនមកពីប្រទេសនិងដែនដីជុំវិញពិភពលោកដូចជា ប្រេស៊ីល ថៃ និងតៃវ៉ាន់ (ចិន) ហ្វីលីពីន បង់ក្លាដែស និងឥណ្ឌូនេស៊ី ...៕

បកប្រែដោយ Pham Diep