នេះជាជនជាតិភាគតិចមួយក្នុងចំណោមជនជាតិភាគតិចទាំង ៤ នៅក្នុងតំបន់មានការលំបាកខ្លាំងដែលត្រូវបានរដ្ឋអនុវត្តគម្រោងដាច់ដោយឡែកដើម្បីជួយ​គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។ តំបន់ដែលជនជាតិ Mang រស់នៅច្រើនក្នុងតំបន់ដាច់ស្រយាល ពិបាកក្នុងការធ្វើដំណើរ ហើយវាលស្រែ និងចំការមិនមានច្រើនទេ។ ស្ថានភាពសេដ្ឋកិច្ចសង្គមដែលមិនទាន់មានការអភិវឌ្ឍ អត្រានៃគ្រួសារក្រីក្រមានច្រើនជាង ៦៤%។ ដូច្នេះសិស្សភាគច្រើនត្រូវសិក្សារៀនសូត្រក្នុងស្ថានភាពលំបាក និងខ្វះខាតគ្រប់សព្វបែបយ៉ាង។ ក្រៅពីនេះ ទោះបីសិស្សភាគច្រើនត្រូវបានស្នាក់នៅក្នុងសាលាក៏ដោយ ក៏ជំនាញបំណិនជីវិត និងចំណេះដឹងសង្គមរបស់ពួកគេនៅមានកម្រិតនៅឡើយ។

leftcenterrightdel
សិស្ស​ជនជាតិ  Mang ធ្វើលំហាត់នៅក្នុងម៉ោងសិក្សាមួយ

ដើម្បីលើកកម្ពស់គុណភាពអប់រំរបស់សិស្សជនជាតិ Mang នៅតំបន់នោះ ស្រុក Nam Nhun បានផ្តោតលើការអនុវត្តគម្រោង “លើកកម្ពស់គុណភាពអប់រំសម្រាប់សិស្សអនុវិទ្យាល័យជាជនជាតិ Mang នៅស្រុក ដំណាក់កាល ២០១៩-២០២៥”  ជាមួយនឹងគោលដៅ​បណ្តុះបណ្តាលសិស្សអនុវិទ្យាល័យចំនួន១០០ នាក់ដែលធានាបាននូវគុណភាព។ ដោយធ្វើបានល្អនូវការឃោសនា ផ្សព្វផ្សាយអំពីខ្លឹមសារនៃគម្រោងនេះ បានជាការអនុវត្ត និងការនាំសិស្សជនជាតិ Mang មកកណ្តាលស្រុកដើម្បីសិក្សារៀនសូត្រមានភាពងាយស្រួលជាច្រើន។ លោកស្រី Nguyen Thi Thuy Duong នាយិការអនុវិទ្យាល័យ Nam Nhun ឲ្យដឹងថា “ដើម្បីធានាបាននូវគុណភាពអប់រំ នៅដើមឆ្នាំសិក្សា សាលាបានរៀបចំការវាយតំលៃលើគុណភាពរបស់សិស្សដើម្បីបង្កើតផែនការរៀនសូត្រឲ្យបានសមស្រប ដោយ​ហេតុ​នេះ​នាំ​ឲ្យ​សិស្សមានការជឿរទុកចិត្តលើខ្លួនឯង និងមានភាពក្លាហានក្នុងសកម្មភាពសមូហភាព និងការជួបប្រាស្រ័យប្រចាំថ្ងៃ។

តាមការវាយតំលៃរបស់អនុវិទ្យាល័យ Nam Nhun អត្រានៃការទៅរៀនជាទៀងទាត់របស់សិស្សជនជាតិ Mang មានកំរិតខ្ពស់។ ក្នុងចំណោមសិស្សជនជាតិ Mang សរុបចំនួន ៥០ នាក់ដែលកំពុងសិក្សានៅសាលា មានសិស្សចំនួន ៤៨ នាក់ដែលមានអាកប្បកិរិយាល្អបង្គួរ គ្មានសិស្សណាដែលមានអាកប្បកិរិយាទន់ខ្សោយឡើយ។ បើនិយាយពីលទ្ធផលនៃការសិក្សាមានសិស្សល្អ ១ នាក់ សិស្សល្អបង្គួរ ២០ នាក់ និងសិស្សមធ្យម ២៨ នាក់ ... មានសិស្ស ៣ នាក់ជាសិស្សពូកែ​ថ្នាក់ស្រុក និងសិស្សចំនួន ៤ ឈ្នះរង្វាន់នៅការប្រកួតកីឡាថ្នាក់ស្រុក។ ទោះបីនៅដំណាក់កាលដំបូងនៃការអនុវត្តគម្រោងនេះនៅមានកម្រិតជាច្រើនក៏ដោយ ប៉ុន្តែរហូតមកទល់បច្ចុប្បន្ននេះ គម្រោងនេះបាននាំមកនូវប្រសិទ្ធភាព ដែលរួមចំណែកដល់ការបង្កើតធនធានមនុស្ស និងធនធានកម្មាភិបាលជាជនជាតិ Mang សម្រាប់មូលដ្ឋាន៕

បកប្រែដោយ Duy Hoan