leftcenterrightdel
ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅប្រទេសវៀតណាម លោកស្រី Wendy Matthews និងលោកបណ្ឌិត Truong Anh Dung អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំវិជ្ជាជីវៈ (រូបថត៖ vietnamplus.vn)

 

នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការចែករំលែកបទពិសោធន៍និងមេរៀនដែលទទួលបានជោគជ័យក្នុងគោលនយោបាយអប់រំវិជ្ជាជីវៈ ក៏ដូចជាការផ្សាភ្ជាប់រវាងសាលារៀននិងសហគ្រាសដែរ។

ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ អង្គការ G2G របស់នូវែលសេឡង់នឹងរួមចំណែកលើកកម្ពស់គុណភាពពលករ​វៀតណាមតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារទាំងឡាយនៃប្រទេសនូវែលសេឡង់ជាមួយអគ្គនាយកដ្ឋានអប់រំវិជ្ជាជីវៈវៀតណាម។

ដោយមានប្រព័ន្ធអប់រំមានគុណភាពខ្ពស់និងបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រទេសនូវែលសេឡង់តែងតែត្រៀមខ្លួនអនុវត្តកម្មវិធីសហប្រតិបត្ដិការដើម្បីលើកកម្ពស់គុណភាពនៃប្រព័ន្ធអប់រំវិជ្ជាជីវៈរបស់វៀតណាម តាមរយៈនោះលើកកម្ពស់លទ្ធភាពប្រកួតប្រជែងនិងគុណភាពនៃធនធានមនុស្សដើម្បីឆ្លើយតបនឹងតម្រូវការខ្ពស់សម្រាប់ធនធានមនុស្សសកល។

លោក Truong Anh Dung បានវាយតម្លៃថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការងារអប់រំវិជ្ជាជីវៈនៅវៀតណាមទទួលបានលទ្ធផលដំបូងយ៉ាងសំខាន់។  ការយល់ដឹងរបស់សហគ្រាសលើការអប់រំវិជ្ជាជីវៈមានការផ្លាស់ប្តូរជាវិជ្ជមាន ចំនួនមនុស្សដែលចូលរួមអប់រំវិជ្ជាជីវៈកំពុងកាន់តែកើនឡើង និងអត្រានិស្សិតបញ្ចប់ការសិក្សាមានការងារធ្វើខ្ពស់និងប្រាក់ចំណូលមានស្ថិរភាពផងដែរ៕

បកប្រែដោយ Pham Diep