យោងតាមតារាងចំណាត់ថ្នាក់នេះ សាកលវិទ្យាល័យជាតិទីក្រុងហាណូយបានស្ថិតក្នុងក្រុម ២០១-២៥០ រីឯសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយនៅក្នុងក្រុម ២៥១-៣០០ និងសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញនៅក្រុម ៤០០+។

leftcenterrightdel
សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ (រូបថត៖ vtv.vn)

នាឆ្នាំ២០២០នេះ សាកលវិទ្យាល័យជិត ៥០០ នៃប្រទេស និងតំបន់ដែនដីនៅអាស៊ីចំនួន៣០ បានជាប់ចំណាត់ ខណៈដែលនាឆ្នាំ២០១៩ មានតែសាកលវិទ្យាល័យចំនួន៤០០។ តារាងចំណាត់ថ្នាក់ នៃសាកលវិទ្យាល័យល្អបំផុតនៅអាស៊ីត្រូវបានជ្រើសរើស​ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ១៣ ដែលអនុវត្តទៅលើតារាងចំណាត់ថ្នាក់នៃសាកលវិទ្យាល័យល្អបំផុតនៅលើពិភពលោករបស់ទស្សនាវដ្តី Times Higher Education៕

បកប្រែដោយ Thuy Anh