នេះជារង្វាន់ប្រចាំឆ្នាំ ដែលទទួលស្គាល់គុណសម្បត្តិរបស់គ្រូបង្រៀននៅទូទាំងពិភពលោក។ ឆ្នាំនេះ រង្វាន់នេះមានការចូលរួមពីបេក្ខជនជាង ១០,០០០ នាក់។ អ្នកគ្រូ Ha Anh Phuong (កើតនៅឆ្នាំ ១៩៩១ ជនជាតិ Muong) បង្រៀនភាសាអង់គ្លេស នៅវិទ្យាល័យ Huong Can (ស្រុក Thanh Son ខេត្ត Phu Tho) ជាតំណាងរបស់វៀតណាមក្នុងបញ្ជីនេះ។

leftcenterrightdel
អ្នកគ្រូ Ha Anh Phuong (រូបថត៖ ក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម)

នាថ្ងៃដដែល ក្នុងលិខិតអបអរសាទរដែលជូនដល់អ្នកគ្រូ Ha Anh Phuong រដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម លោក Phung Xuan Nha រំពឹងថា អ្នកគ្រូ Ha Anh Phuong នឹងបន្តខិតខំប្រឹងប្រែងថែមទៀតដើម្បីចូលរួមចំណែកក្នុងភាពជោគជ័យនៃបុព្វហេតុផ្លាស់ប្ដូរថ្មីលើគ្រប់វិស័យរបស់ផ្នែកអប់រំនៃប្រទេសវៀតណាម៕

បកប្រែដោយ Thuy Anh