leftcenterrightdel
រូបថតឧទាហរណ៍

ក្នុងរយៈពេលកន្លងមក ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម បានធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីស្ថានភាពនៃការរាលដាល និងស្ថានភាពនៃនិស្សិតវៀតណាមដែលកំពុងសិក្សានៅបរទេស តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដើម្បីអាចជួយគាំទ្រនៅពេលចាំបាច់។ ប៉ុន្តែ ព័ត៌មាននេះមិនទាន់ពេញលេញទេ។ ហេតុដូច្នេះ ដើម្បីជួយគាំទ្រដល់និស្សិតវៀតណាមដែលកំពុងសិក្សានៅបរទេស ឲ្យមានសុវត្ថិភាព និងអនុវត្តវិធានការបង្ការ និងទប់ទល់នឹងការរាលដាលជំងឺ ឲ្យទាន់ពេលវេលានោះ ក្រសួងអប់រំនិងបណ្តុះបណ្តាល បានស្នើឱ្យស្ថាប័នតំណាងវៀតណាមនៅឯបរទេស ជួយគាំទ្រការងារមួយចំនួនដែលទាក់ទងនឹងបញ្ហានេះ។ ក្នុងនោះ មានការធ្វើបច្ចុប្បន្នភាពជាទៀងទាត់ស្តីពីស្ថានភាពនៃនិស្សិតវៀតណាមនៅបរទេស ក៏ដូចជាវិធានការបង្ការ និងទប់ទល់នឹងការរាលដាលជំងឺ របស់វិស័យអប់រំនិយាយរួម និងគ្រឹះស្ថានអប់រំនិយាយដោយឡែកនៅប្រទេសសាមីផងដែរ៕

បកប្រែដោយ Huyen Trang